ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រគល់ផ្ទះ ២ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ជូនគ្រួសារអតីតយុទ្ធជននៅស្រុកបារាយណ៍

​ដោយ អ៊ួង សុផាត÷](កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត នៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះប្រគល់ផ្ទះថ្មីចំនួន ២ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់គ្រួសារអតីតយុទ្ធជនដែលមានជីវភាពខ្វះខាតក្នុងស្រុកបារាយណ៍។
​ផ្ទះទាំង ២ខ្នងនេះ ត្រូវបានសាងសង់ឡើងតាមរយៈ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់គ្រួសារ៖
​លោកស្រី ហែម ហឿន (គ្រួសារអតីតយុទ្ធជនពលី) រស់នៅភូមិតាអោង ឃុំចើងដើង។
​លោកអនុសេនីយ៍ឯក សុខ ផល្លីន រស់នៅភូមិប្រនាគ ឃុំចើងដើង។
​ផ្ទះនីមួយៗមានទំហំ 5m \times 7m សាងសង់ពីសសរបេតុង ឆ្អឹងដែក រនាបក្តារ ដំបូលប្រក់ស័ង្កសីកិនភ្លី និងមានតសំយាបផ្ទះបាយប្រវែង 3m ព្រមទាំងបង្គន់អនាម័យត្រឹមត្រូវ។
​ក្រៅពីការប្រគល់ផ្ទះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកអំណោយមនុស្សធម៌បន្ថែមរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមមាន៖
​ស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគ។
​សម្ភារប្រើប្រាស់ក្នុងផ្ទះ (មុង ភួយ កន្ទេល ខ្នើយ ចាន ឆ្នាំង ស្លាបព្រា)។
​លោក ឃន ចាន់ថៃ អភិបាលស្រុកបារាយណ៍ បានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ដែលជាអ្នកមានគុណបំណាច់ចំពោះជាតិមាតុភូមិ។ដោយ អ៊ួង សុផាត

Leave a Reply

Your email address will not be published. Required fields are marked *