ដោយ : ភ្នំធំ / ភ្នំពេញ :ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបថ្ងៃទី១ នេះ ក្នុងចំណោមបេក្ខជនចំនួន ១៤៦ ៧២០នាក់ មានបេក្ខជនអវត្តមាន១ ៧៨៨នាក់ / ស្រី៧០៦នាក់ , បេក្ខជនស្វ័យរិន ១ ៤៦៣នាក់ / ស្រី៥៥៧នាក់បេក្ខជនចំណេះទូទៅ៣២៥នាក់/ ស្រី១៤៩នាក់។
នេះបើតាមក្រសួងអប់រំ យុវជននិងកីឡា ។
ក្រសួងអោយដឹងដែរថា: យ៉ាងហោចណាស់បេក្ខជនបាក់ឌុប៤០នាក់មានបញ្ហាសុខភាពនិងគ្រោះថ្នាក់ចរាចរណ៍។
ក្នុងរបាយការណ៍បូកសរុបបឋមរបស់ក្រសួងអប់រំ ស្តីពីដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងសម័យប្រឡងថ្ងៃទី២៨ ខែសីហានេះ បេក្ខជនចំនួន ១ ៧៨៨នាក់ បានខកខានក្នុងការប្រឡង ខណៈបេក្ខជនចំនួន ៤០នាក់ ជួបប្រទះនូវបញ្ហាសុខភាពអំឡុងពេលនៃការប្រឡង។
តាមក្រសួងអប់រំ បេក្ខជន ២នាក់ បានបោះបង់ការប្រឡង រីឯបេក្ខជនចំនួន ១២នាក់ផ្សេងទៀត ត្រូវបានរៀបចំឱ្យមានការប្រឡងដាច់ដោយឡែក។ នៅបន្ទាយមានជ៏យមាន៣នាក់ ។
លើសពីនេះ មានបេក្ខជនចំនួន ៩នាក់ កើតជំងឺគ្រុនឈាម ខណៈបេក្ខជនចំនួន ៤នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍។
ចំណែកបេក្ខជនឈ្មោះ ឈឿន សំណាង ដែលពិការដៃ ហើយមិនអាចសសេរលើតុបានត្រូវអនុរក្សនៃគណ:មេប្រយោគសម្រេចឲ្យមកអង្គុយនៅមុខក្ដារខៀនវិញនៅមណ្ឌលទ្យាល័យព្រះស៉ីសុវត្ថិ រាជធានីភ្នំពេញ ។
មណ្ឌលប្រឡងនៅខេត្តសៀមរាប បានដកទូរស័ព្ទពីបេក្ខជនចំនួន ១នាក់ ដែលបានព្យាយាមយកចូលក្នុងមណ្ឌលប្រឡង។
ក្រសួងអប់រំបានអះអាងថា: មិនមានភាពមិនប្រក្រតីណាផ្សេងទៀតកើតឡើងគួរឱ្យកត់សម្គាល់នោះទេ ពោលគឺបានប្រព្រឹត្តទៅឦដោយរលូន មានសភាពស្ងប់ស្ងាត់ និងមានរបៀបរៀបរយ។
សូមរំឭកថា ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥នេះ បេក្ខជនចំនួន ១៤៦ ៧២០នាក់បានចុះឈ្មោះប្រឡង។
ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រមានចំនួន ៤០ ៦៧៨នាក់ ចែកចេញជា ២៤១មណ្ឌល ត្រូវជា ៥៩២៤បន្ទប់ ទូទាំងប្រទេស ៕

