ដោយ : ភ្នំធំ / ភ្នំពេញ :នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានជប៉ុន Nikkei បានចុះផ្សាយអត្ថបទក្រោមចំណងជើង “យោធាថៃប្រើបន្លាលួសបណ្តេញពលរដ្ឋកម្ពុជា នាំឱ្យភាពតានតឹងបន្តកើតមាននៅព្រំដែនខាងកម្ពុជា ទោះបីមានបទឈប់បាញ់១ខែកន្លងទៅហើយ”។
សារព័ត៌មាននេះ បានរាយការណ៍ថា ក្រោយបទឈប់បាញ់ ថ្វីត្បិតពុំមានការផ្ទុះអាវុធ ក៏នៅតែមានការរំលោភបំពានវា តាមរូបភាពផ្សេងៗ ។ក្នុងបានធ្វើអោយពលរដ្ឋកម្ពុជារងទុក្ខជាច្រើន រួមទាំងការចូលទៅរាយបន្លាលួសព័ទ្ធយកផ្ទះនិងដីធ្លីរបស់ប្រជាជនកម្ពុជា ការបង្កអោយភ័យខ្លាចនាំអោយផ្លាស់ទីការរស់នៅជាដើម៕

