ពីពេលនេះតទៅ​ អំណោយនឹងតម្រង់ឆ្ពោះទៅ​ “វត្តចាន់សុី​“ ស្រុកអូរជ្រៅនិង “វត្តកណ្តោល​“ស្រុកថ្មពួក

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :មន្ត្រីអោយដឹងថ្ងៃទី៣ខែមករាឆ្នាំ២០២៦ ថា បងប្អូនពលរដ្ឋភៀសសឹកមកពីភូមិជោគជ័យ​ និងភូមិព្រៃចាន់​ឃុំអូរបីជានស្រុកអូរជ្រៅ អាចត្រឡប់ទៅស្នាក់នៅបន្តវត្ត​ចាន់សុី​ឃុំ ស្រុកអូរជ្រៅ។
ហេីយបងប្អូនភូមិបឹងត្រកួន​ (៤ភូមិគឺបន្ទាយមានរឹទ្ធិ សាមគ្គី ត្រពាំងសំរោង ថ្នល់បំបែកឃុំគោករមៀតស្រុកថ្មពួកអាចត្រឡប់ទៅស្នាក់នៅ
វត្តកណ្តោល​ឃុំគោករមៀត ។

ដែលនៅទីនោះរដ្ឋបាលខេត្ត​ និងក្រុមការងារនឹងបន្តរៀបចំកន្លែងស្នាក់នៅ​ ស្បៀងអាហារ​ សុខភាពអនាម័យ​ និងសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូន​មួយរយៈពេល​ទៀត​ រហូតបងប្អូនអាចកសាងផ្ទះសម្បែងឡេីងវិញបាន​ ក្រោយរងការបំផ្លាញពីទាហានថៃ។
ចាប់ពីពេលនេះតទៅ​ រាល់អំណោយសប្បុរសធម៌ទាំងអស់​ នឹងត្រូវបង្វែរ​ និងតម្រង់ឆ្ពោះទៅទីតាំងទាំង២នេះ៖​ វត្តចាន់សុី​ និងវត្តកណ្តោល។

ឆាប់ៗនេះ​ មណ្ឌលជនភៀសសឹក​ និងទីតាំងជនភៀសសឹក​នានា​ នឹងត្រូវរំសាយ​ ដោយហេតុថាបងប្អូនយេីងបានវិលត្រឡប់ទៅផ្ទះសម្បែងវិញជាបន្តបន្ទាប់អស់ហេីយ។
សូមបញ្ជាក់ថា ពលរដ្ឋភៀសសឹកមកពីភូមិ ឃុំខាងលើ មិនអាចវិលទៅផ្ទះ សម្បែង ភូមិករ៍វិញបានទេ ដោយសារ :ទី១-ផ្ទះសម្បែង ភាគច្រើនត្រូវយោធាថៃឈ្លានពានបាញ់និងទម្លាក់គ្រាប់បែកបំផ្លាញ ។ទី២-យោធាថៃឈ្លានពានបានចូលទន្ទ្រាន រុករានព័ទ្ធយកដោយរាយលួសបន្លា ដាក់ធុតកុងតឺនឺរ ដាក់កម្លាំង កាយ ឈូសឆាយ បំផ្លាញផ្ទះ។
ទី៣-យោធាថៃឈ្លានពានដាក់មីន ដាក់បង្កៃគ្រាប់ប្រឆាំងការវិលចូល ហើយដាក់បម្រាមហាមចូលដាច់ខាត បើចូល ថៃនឹងបាញ់សម្លាប់និងកម្ទេចចោលតាមអាជ្ញាសឹកថៃ ។ទី៤- ទីតាំងទាំងនោះ ថៃរឹបយកហើយ ៕

Leave a Reply

Your email address will not be published. Required fields are marked *