ខេត្តតាកែវ ៖ នៅថ្ងៃអង្គារ ទី៣០ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាលខេត្តតាកែវនិងក្នុងនាម«បេះដូងមហាគ្រួសារខ្មែរខេត្តតាកែវ»ដោយក្តីគោរពបំផុត ឯកឧត្តម វី សំណាង អភិបាលខេត្តតាកែវ និងរដ្ឋបាលខេត្តទាំងមូល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក យិន សុរ៉ាវុធ និងភរិយា នៅប្រទេសស្វីស ដែលបានចូលរួមចំណែកឧបត្ថម្ភថវិកាចំនួន ២៥០ដុល្លាសហរដ្ឋអាមេរិក និងលោក អ៊ឹម ពូល និងភរិយា នៅប្រទេសញូហ្ស៊ីឡែន ឧបត្ថម្ភថវិកាចំនួន ៥០ដុល្លាសហរដ្ឋអាមេរិក តាមរយៈលោក ឈួន ផាន់នី ឧបត្ថម្ភមករដ្ឋបាលខេត្តតាកែវ ដើម្បីចូលរួមគាំទ្រដល់សមរភូមិមុខ ជនភៀសសឹក និងមណ្ឌលភៀសសឹក។
ទឹកចិត្តដ៏សប្បុរសនេះពិតជាបានរួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុស្នេហាជាតិ និងបង្ហាញពីភាពរួបរួមគ្នាជាធ្លុង់មួយនៃខឿនការពារជាតិ ការពារអធិបតេយ្យជាតិ និងការពារបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា៕ ដោយ ហ៊ត សំអឿន


