ដោយ : ភ្នំធំ / បាត់ដំបង – ភ្នំពេញ :វីរកងទ័ព ១៨នាក់ បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រពីព្រលានយន្តហោះបែកចានក្រុងនិងខេត្តបាត់ដំបង ឆ្ពោះមកកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញហៅពោធិ៍ចិនតុងហើយ ។ក្រុមគ្រួសារ ឪពុកម្តាយ ប្រពន្ធ កូន និងសាច់ញាតិរបស់វីរកងទ័ពទាំង១៨រូប បាននៅរង់ចាំទទួលស្វាគមន៍ជាស្រេចដែរ។
នេះបើតាមទូរទស្សន៍ជាតិកម្ពុជា(TVK ) ។
ក្នុងដំណើរពីព្រំដែនព្រំខេត្តប៉ៃលិន មកខេត្តបាត់ដំបង ពលរដ្ឋ ខេត្ត បាត់ដំបង រង់ចាំ តាមផ្លូវ ដេីម្បីទទួល ស្វាគមន៍ វីរ កងទ័ពទាំង ១៨នាក់ ដែល ត្រូវបានដោះលែង មកដល់ មាតុភូមិ កម្ពុជា វិញ នៅថ្ងៃ ទី៣១ ខែធ្នូនេះ។
វីរកងទ័ពកម្ពុជា ទាំង១៨រូប ត្រូវបានដឹកតាមរថយន្ត ពីច្រកព្រំ ខេត្តប៉ៃលិន ចូលទៅខេត្តបាត់ដំបង មុននឹងបន្តដំណេីរតាមឧទ្ធម្ភាគចក្រមករាជធានីភ្នំពេញ។
នេះបើតាមលោ ក សុខ លូ អភិបាលខេត្តបាត់ដំបង ៕

