ដោយ :ភ្នំធំ / បន្ទាយមានជ័យ :កាលពីថ្ងៃទី៣០ខែធ្នូឆ្នាំ២០២៥ មានពិធីចែកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចែក ជូនពុកម៉ែ ពូមីង បងប្អូនប្រជាពលរដ្ឋ ក្រីក្រភៀស សឹកចំនួន ១ ៧០០គ្រួសារ នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
លោក ជា ឆេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូរជ្រៅ តំណាងរបស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញអធិបតីភាព ។
លោកកែវ តារារស្មី អភិបាលស្រុកអូរជ្រៅអោយដឹងថា: ការចែកអំណោយស្បៀងអាហារបានធ្វើឡើងបន្តបន្ទាប់ជូនជនភៀសសឹកដើម្បីសម្រួលនិងសម្រាលបន្ទុកជីវភា របស់បងប្អូនពលរដ្ឋភៀសសឹក។
ក្នុងនោះ ជនភៀសសឹកដែលមានស្ថានភាពជីវភាពលំបាកខ្លាំង ជាពិសេសដែលមិនអាចវិលទៅផ្ទះ សម្បែងវិញដោយសារយោធាថៃឈ្លានពាន ត្រូវផ្តល់អំណោយបន្តនិងបន្ថែម ៕

