ទិដ្ឋភាពផ្ទះសម្បែង ទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋនៅភូមិព្រៃចាន់ រងការបំផ្លិចបំផ្លាញដោយសារគ្រាប់បែកពីយន្តហោះនិងកាំភ្លើងធំរបស់យោធាថៃ ឈ្លានពាន

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :ផ្ទះសម្បែង ទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ បានរងការទម្លាក់គ្រាប់បែកពីយន្តហោះ ការបាញ់ផ្លោង ការបាញបំបុកបំផ្លិចបំផ្លាញខ្ទេចខ្ទីរក្នុងអំឡុងសង្គ្រាមឈ្លានពានយោធាថៃមកលើកម្ពុជាពីថ្ងៃទី៧ដល់២៧ខែធ្នូឆ្នាំ២០២៥ កន្លងមក។
បន្ថែមលើនោះ យោធាថៃបានហ៊ុំព័ទ្ធ បិទមិនឲ្យពលរដ្ឋកម្ពុជាជាម្ចាស់ដីធ្លី ភូមិករណ៍ ផ្ទះសម្បែងនិងទ្រព្យសម្បត្តិចូលទៅរស់នៅ កាន់វិញឡើយមកទល់ថ្ងៃទី៣០ខែធ្នូឆ្នាំ២០២៥ នេះ។

បទឈប់បាញ់រវាងកម្ពុជានិងថៃ ចុងក្រោយចុះថ្ងៃទី២៧ខែធ្នូ ដែលយោងបទឈប់បាញ់ កម្ពុជា ថៃ គូឡាឡាំពួរចុះថ្ងៃទី២៨ខែសីហាឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា ថៃ គូឡាឡាំពួរចុះថ្ងៃទី២៦ខែតុលាឆ្នាំ២០២៥ គឺបានចូលជាធរមាន ហើយអនុវត្តសាកល្បង ៧២ម៉ោង( ពីម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៧ខែធ្នូ មកទល់ម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៣០ខែធ្នូ បានគ្រប់៧២ម៉ោងហើយ ។
ចំពោះ ករណីភាគីទាំងពីរឈប់បាញ់រយៈពេល៧២ម៉ោង ភាគីថៃសន្យានឹងដោះលែងយោធាកម្ពុជា១៨រូបនៅត្រឹមថ្ងៃទិ៣០ខែធ្នូ ។ ពោលគឺពីការពង្រត់ពីបូរណភាពទឹកដីកម្ពុជា កាលពីថ្ងៃទី២៨ខែសីហា។
ប៉ុន្តែមកទល់ល្ងាចថ្ងៃទី៣០ខែធ្នូនេះ ថៃបានក្បត់កិច្ចក្នុងសន្យាដូចលើកមុនៗដែរ ។
ឯពលរដ្ឋរស់នៅភូមិព្រៃចាន់ ក៏ពួកគេ មិនអោយចូលទៅរស់នៅ កាន់កាប់វិញឡើយ។
ប៉ុន្តែ តាមរយ: ការឆ្មក់ចូល គេបានផ្តិតរូបថតផ្ទះនិងទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋដែលខូចខាតគ្មានសល់ ។ ពលរដ្ឋជាម្ចាស់ បានយំសោក ស្រែកដង្ហោយអោយសហគមន៍អន្តរជាតិ អង្គការសហប្រជាជាតិនិងថ្នាក់ដឹកនាំមហាអំណាចលើលោកជួយអន្តរាគមន៍រកយុត្តិធម៌ ជួយយកដីធ្លី ផ្ទះសម្បែង ទ្រព្យសម្បត្តិវិញជូនបងប្អូន ៕

Leave a Reply

Your email address will not be published. Required fields are marked *