រដ្ឋាភិបាលចិនផ្តល់ជំនួយមនុស្សធម៌បន្ទាន់ដល់រដ្ឋាភិបាលកម្ពុជាដើម្បីជួយជនស៊ីវិលដែលរងឥផលប៉ះពាល់ដោយជម្លោះព្រំដែនកម្ពុជា-ថៃ

ដោយ : ភ្នំធំ / ភ្នំពេញ :រដ្ឋាភិបាលចិនបានសម្រេចផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន២០លានយ័ន (ប្រមាណ២លាន៨សែនដុល្លារ) ដល់រដ្ឋាភិបាលកម្ពុជា។

អគ្គរដ្ឋទូតចិន លោក វ៉ាង វិនពីន បង្ហោះសារលើហ្វេសប៊ុកនៅថ្ងៃទី២៨ ខែធ្នូ ថា : ជំនួយដំបូងរបស់ចិនបានមកដល់កម្ពុជា ដែលរួមមានតង់ ភួយ និងអាហារ។

លោកទូតក៏សង្ឃឹមថា ការផ្គត់ផ្គង់ទាំងនេះនឹងក្លាយជាជំនួយទាន់ពេលវេលាសម្រាប់ប្រជាជនកម្ពុជាដែលរងផលប៉ះពាល់ដោយជម្លោះ ដើម្បីកែលម្អស្ថានភាពរស់នៅ និងជម្នះការលំបាកនាពេលបច្ចុប្បន្ន៕

Leave a Reply

Your email address will not be published. Required fields are marked *