ខេត្តតាកែវ ៖ នាថ្ងៃសៅរ៍ ៨កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ លោក អ៊ិត សារ ប្រធានក្រុមប្រឹក្សាស្រុកព្រៃកប្បាស លោក ឌឹម គឹមសាន អភិបាលនៃគណៈអភិបាលស្រុកព្រៃកប្បាស និងគណប្រតិភូរដ្ឋបាលខេត្ត អមដំណើរ ឯកឧត្ដម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ នាំយកអំណោយមនុស្សធម៌ របស់បងប្អូនអ្នកខេត្តតាកែវ មានគ្រឿងឧបភោគ បរិភោគ គ្រឿងទេសគ្រប់មុខ សម្ភារៈចម្រុះមួយចំនួន សម្លៀកបំពាក់ ថ្នាំពេទ្យ មុង ភួយ ខ្នើយ កន្ទេល សរុប ៦ឡានធំៗ មកចូលរួមផ្ដល់ជូន សម្រាប់បងប្អូនវីរកងទ័ពសមរភូមិមុខ និងបងប្អូន ជនភៀសសឹក ដែលកំពុងស្នាក់នៅជាបណ្ដោះអាសន្ន នៅមូលដ្ឋានខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។
សូមគោរពជូនពរឯកឧត្តម និងប្រតិភូគ្រប់រូបមានសុវត្ថិភាពល្អគ្រប់ពេលវេលា ៕ ដោយ ហ៊ត សំអឿន


