អាជ្ញាធរស្រុ​​ក​ស្រែ​អំ​បិល ​បា​ន​បំ​ពេ​ញ​បំ​ណង ប្រជាព​ល​រ​ដ្ឋ ស្ថិ​​ត​នៅ​ចំ​ណុ​ច​ផ្សា​រ​ក្រោ​​ម ដោ​យ​​ក​សា​ង​ផ្លូ​វ​បេ​​តុងមួយខ្សែ ប្រ​វែ​ង​ ​5​​70​ ​ម៉ែ​ត្រ​

ខេត្តកោះ​កុង ៖ រដ្ឋបា​ល​ស្រុ​ក​ស្រែ​អំ​បិ​ល​ខេ​​ត្ត​កោះ​កុ​ង​បា​​ន​បំ​ពេ​ញ​ក្តី​បំណ​ង​រ​ប​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​រ​ស់​នៅ​ចំ​​ណុ​ច​​ផ្សា​រ​ក្រោ​ម​ភូ​មិ​​ស្រែ​អំបិ​ល ឃុំ​ស្រែ​អំ​បិល ខេត្តកោះកុង ដោ​យ​អភិវឌ្ឍន៍កសាងជាផ្លូវ​បេតុ​ង​ប្រ​វែ​ង​​ 5​7​0​ ​ម៉ែ​ត្រ ទ​​ទឹង​ ​6​ ​ម៉ែត្រ និង​កម្រាស់ 01.5។

ឆ្លើយ​ត​បនឹ​ង​កា​រមើ​ល​ឃើ​ញ​ពី​​កា​រលំ​​បាក​និ​ងត​ម្រូ​វកា​រចាំបា​ច់រ​ប​ស់​បង​ប្អូនប្រ​ជា​ពលរដ្ឋមូលដ្ឋាន អា​ជ្ញា​ធ​រស្រុ​កស្រែ​អំ​បិ​ល​បា​នទ​ម្លា​ក់​គ​ម្រោ​ង​មូ​ល​និ​ធិ​អ​ភិ​វ​ឌ្ឍ​ន៍​ក​សា​ងផ្លូ​វ​បេ​តុ​ង​មួ​​យ​ខ្សែ​មា​ន​ប្រ​វែ​ង​​ ​5​7​0​ ​ម៉ែ​ត្រ​ទ​ទឹ​ង​​ ​6​ ​ម៉ែ​ត្រ​និ​ង​ក​ម្រា​ស់​ ​១តឹ​ក​​កន្លះ​ ​ជូ​ន​ប្រ​ជា​ព​ល​​រ​ដ្ឋ​នៅ​ចំ​ណុ​ច​ផ្សា​ក្រោ​ម​។

លោ​ក​ ជា ច័ន​កញ្ញា អ​ភិ​​បា​ល​នៃ​គ​ណៈ​ភិ​បា​ល​ស្រុ​ក​ស្រែ​អំ​បិ​​ល បា​ន​អះអា​ង​នៅ​រ​​សៀ​ល​ថ្ងៃ​ទី​ ​24​​ ​ខែ​ធ្នូ​ ​ឆ្នាំ​ ​2​0​2​5 ថា ក​ន្ល​ង​ទៅ​នេះ​ព​ល​រ​​ដ្ឋរ​ប​ស់​លោ​ក​ពិ​ត​ជា​លំ​បា​ក​ក្នុ​ង​កា​រ​ធ្វើ​ច​រា​​ច​រណ៍​និ​​ងធ្វើ​ដំ​ណើ​​រ​ទៅ​ម​ក​ណា​ស់ ដោយ​សា​រ​តែ​ស្ថា​ន​​ភាពផ្លូ​វ​ក្រាលគ្រោះ​ក្រ​ហ​ម​មា​ន​ជ​ង្ហុ​កតូ​ច​ធំនា​រ​ដូវវស្សា ដូ​ច្នេះ​ទើ​ប​លោ​ក​​និ​ង​ក្រុ​ម​ប្រឹក្សា​ស្រុ​ក​លើ​ក​ជា​គ​ម្រោ​ង​អ​ភិ​វ​ឌ្ឍ​​ន៍ផ្លូ​​វបេ​​តុ​ងខា​ង​លើ ជូ​ន​ប្រ​ជា​ព​ល​រ​​ដ្ឋតែ​ម្ដង ដើម្បី​ធា​នា​សុ​វ​​ត្ថិ​ភា​ព​ក្នុ​ង​កា​រ​ធ្វើ​ដំ​ណើរ​ដឹ​ក​​ជ​ញ្ជូ​ន​ទិ​ន្ន​ផ​ល​នេ​សា​ទ​ទៅ​កា​ន់​​ទី​ផ្សា​រ​បា​ន​ឆា​ប់​រ​ហ័​ស​ផ​ង​ដែ​រ​។​

ទ​ន្ទឹ​ម​នឹងនេះ ​លោ​ក​អ​ភិ​បា​ល​ស្រុ​ក​ស្រែ​អំបិល ​ក៏​សំ​ណូ​ម​ព​ណ៌​ដ​ល់​ប​​ង​ប្អូ​ន​ប្រ​ជា​ព​ល​រ​ដ្ឋ​ដែ​ល​​រស់​​នៅ​អ​ម​ស​ង្ខា​រ​ផ្លូ​វ​​ដែល​​ទើ​ប​នឹ​ង​ក​សា​ង​រួ​ច​រា​ល់​ខាង​លើ​ ​មេ​ត្តា​ចូ​ល​រួ​ម​ថែ​រ​ក្សា​កា​រ​ពា​រ​​ផ្លូ​វ​ឲ្យ​បា​ន​ល្អ​ដើម្បីប្រយោជន៏កា​រ​​ប្រើ​ប្រា​ស់​គ​ង់​វ​ង្ស​យូ​រ​អ​ង្វែ​ង​​ ដោ​​យ​កុំ​ដឹ​ក​លើ​ស​ទ​ម្ង​ន់​ដែ​ល​​រ​ដ្ឋ​កំ​ណ​ត់​ ​ ​កុំ​ជី​ក​កា​យ​​ឬ​ចា​ក់​អា​ច​​ម៍​ដី​បិ​ទ​ផ្លូ​វ​ទឹ​ក​និ​ង​កុំ​​ចោ​ល​សំ​រា​ម​គ្មា​ន​ស​ណ្ដា​ប់​ធ្នា​ប់​ជា​ដើ​ម​។​ ​លោ​ក​​អ​ភិ​បា​ល​ស្រុ​កបានមា​ន​​ប្រ​សា​ស​ន៍​ប​ន្ត​ទៀ​ត​ថា ​លោ​ក​នឹ​ង​ខំ​ប្រឹ​ង​ប្រែ​ង​ដើ​ម្បី​ស្ថា​ប​​នា​ផ្លូ​វ​ជា​ប​ន្ត​ទៀ​ត​​ស្ថិ​ត​នៅ​ភូ​មិ​សា​ស្ត្រ​រ​ប​​ស់​លោ​ក ដើម្បីបំរើផលប្រយោជន៏ប្រជាពលរដ្ឋ៕ដោយ គង់ វុទ្ធី

Leave a Reply

Your email address will not be published. Required fields are marked *