F16 យោធាថៃឈ្លានពានទម្លាក់៤គ្រាប់លើទីតាំង២ នៅភូមិធ្លកឃុំបន្ទាយឆ្នារស្រុកថ្មពួក : ខូចខាតខ្ទេចផ្ទះពលរដ្ឋ,ចម្ការចន្ទីនិងដំឡូងមី

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :ម៉៧:៥០នាទីព្រឹកថ្ងៃទី២៧ធ្នូឆ្នាំ២០២៥ យន្តហោះF16 របស់យោធាថៃឈ្លានពានបានទម្លាក់៤គ្រាប់លើទីតាំង២ នៅភូមិធ្លកឃុំបន្ទាយឆ្នារស្រុកថ្មពួក ខេត្តបន្ទាយមានជ័យបង្កអោយខូចខាតខ្ទេចផ្ទះ១ខ្នង របស់ពលរដ្ឋ និងខូចខាតស្រាលមួយចំនួនទៀត ពុំទាន់មានម្ចាស់និងមន្ត្រីអាជ្ញាធរឬសមត្ថកិច្ចណាហ៊ានចូលទៅមើលនៅឡើយ ទៅោះមានបទឈប់បាញ់៧២ម៉ោងក្តី ។
ក៏ខូចខាត ចម្ការចន្ទីនិងដំឡូងមី ផងដែរនៅកន្លែងមួយទៀត ។

បើយោងអ្នកនាំពាក្យក្រសួងការពារជាតិថា នៅព្រឹកថ្ងៃទី២៧ខែធ្នូ នេះ បន្ទាយមានជ័យរងការទម្លាក់គ្រាប់យន្តហោះយោធាថៃឈ្លានពានចំនួន១៦គ្រាប់ ។

ហើយពីកាលថ្ងៃទី១៦ ម្សិលមិញ យន្តហោះវា បានទម្លាក់គ្រាប់ចំនួន៦០គ្រាប់ លើភូមិជោគជ័យ៤០គ្រាប់ និង២០គ្រាប់ទៀតលើភូមិព្រៃចាន់ ។២ភូមិនេះនៅឃុំអូរបីជាន់ស្រុកអូរជ្រៅ។និងនៅឃុំស្លក្រាមស្រុកស្វាយចេក ឃុំគោករមៀតស្រុកថ្មពួកនិងភូមិសាស្ត្រក្រុងប៉ោយប៉ែត ៕

Leave a Reply

Your email address will not be published. Required fields are marked *