នៅវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បទឈប់បាញ់រវាងកម្ពុជា-ថៃ បានចូលជាធរមាន, បន្ទាប់មកស្ថានភាពនៅតាមសមរភូមិ បានស្ងប់ស្ងាត់ តែចាំមើល

ដោយ : ភ្នំធំ / ប៉ៃលិន -ចន្ទបុរី :បន្ទាប់ពីបទឈប់បាញ់រវាងកម្ពុជា-ថៃ ចូលជាធរមាន នៅម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ហើយនោះ ស្ថានភាពនៅតាមសមរភូមិ បានស្ងប់ស្ងាត់ហើយ។
សូមជម្រាបថា តាមរយៈសេចក្តីថ្លែងការណ៍រួម គឺកម្ពុជា-ថៃ បានឯកភាពគ្នាលើបទឈប់បាញ់ ដោយអនុវត្តចាប់ពីម៉ោង ១២៖០០ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងរក្សាការឈរជើងនៅទីតាំងបច្ចុប្បន្ន។
បើយើងអត់ធ្មត់រយៈពេល ៧២ម៉ោង ភាគីថៃនឹងដោះលែងយោធិនកម្ពុជាទាំង១៨នាក់ ដែលថៃចាប់ពង្រត់តាំងពីថ្ងៃទី២៨ខែសីហាឆ្នាំ២០២៥ នោះ.។

សេចក្តីថ្លែងការណ៍រួម ត្រូវបានចុះហត្ថលេខាក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ(GBC) នៅច្រកទ្វារព្រំដែន អន្តរជាតិព្រំ (ខេត្តប៉ៃលិន ប្រទេសកម្ពុជា) – បានប៉ាក់កាដ (ខេត្តច័ន្ទបុរី ប្រទេសថៃ) ដោយនាយឧត្តមេសនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា និងនាយឧត្តមសេនីយ៍ Nattaphon Narkphanit រដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រថៃ និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅថៃ និងដោយមានការចូលរួមសង្កេតពី ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ។

ទោះជាយ៉ាង អ្នកតាមដានស្ថានការណ៍ជម្លោះព្រំដែន កម្ពុជា ថៃដែលយោធាថៃឈ្លានពានកម្ពុជានិងបានវាយប្រហារលើកម្ពុជាមុននោះ មានសង្ឃឹមតិចតួចប៉ុណ្ណោះ៕

Leave a Reply

Your email address will not be published. Required fields are marked *