ដោយ : ភ្នំធំ / បន្ទាយមានជ័យ :
យោធាថៃឈ្លានពានបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ៤គ្រាប់ ចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា(ស្រែ ចម្ការ) នាខាងលិចភ្នំកងវ៉ាក្នុងភូមិសាស្រ្តសភូមិពង្រង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
មិនទាន់មានសេចក្តីរាយការណ៍ពីករណីមនុស្សរងគ្រោះទេ ។
សូមរំលឹកថា កាលពីរសៀលម៉ោង២កន្លះជាងថ្ងៃទី១៨ខែធ្នូ យន្តហោះF16 យោធាថៃឈ្លានពាន បានទម្លាក់គ្រាប់រួចហើយនៅខាងលិចភ្នំកងវ៉ា នោះ ។
ការទម្លាក់នោះ បណ្តាលអោយគ្រូនិងសិស្សានុសិស្សនៅវិទ្យាល័យហ៊ុន សែនខ្លាកូន ជិតនោះ ដែលខំតស៊ូបង្រៀន រៀនក្រោមស្នូរគ្រាប់នៃការវាយប្រហាររបស់យោធាថៃឈ្លានពានរត់ ភ័យចម្រប់ជាលើកទី២ ។

