ដោយ : ភ្នំធំ / បន្ទាយមានជ័យ :រសៀលថ្ងៃទី២៦ខែធ្នូឆ្នាំ២០២៥នេះ សិស្សានុសិស្សគ្រូ នាំគ្នារត់ចេញទាំងភ័យស្លន់ស្លោរពីសាលាមត្តេយ្យត្រពាំងថ្ម និងសាលាបឋមសិក្សាត្រពាំងថ្ម ក្នុងឃុំប៉ោយចារ និងនៅវិទ្យាល័យភ្នំស្រុក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដោយសារឃើញយន្តហោះF16 ចំនួន/ ៣-៤ គ្រឿងហោះពីលើយ៉ាងទាប ។
ហើយវាទៅទម្លាក់គ្រាប់៦គ្រាប់នៅភូមិសាស្ត្រស្រុកស្រីស្នំខេត្តសៀមរាប ។,
ក្រៅពីអ្នកបន្ទាយមានជ័យ គ្រូ សិស្សបានបង្ហោះ ឧប្បត្តិហេតុសង្គ្រាមនេះ បណ្ឌិតសភាចារ្យហង់ចួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា ព្រមទាំងក្រសួងអប់រំ ក៏បានផុសពីគ្រោះបង្កពីសង្គ្រាមនេះដែរ ។
សូមបញ្ជាក់ថា : ស្រុកភ្នំស្រុកជាស្រុកមួយក្នុងចំណោ,ស្ថិតនៅជ្រៅជាងគេប្រមាណ១២០គម ពីព្រំដែនកម្ពុជា ថៃ ក៏លែងមានសុវត្ថិភាពដែរ ។

