ដោយ : ភ្នំធំ / បន្ទាយមានជ័យ)៖ភូមិសាស្ត្រសមរភូមិក្នុងខេត្តបន្ទាយមានជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ផ្ទះ ប្រជាពលរដ្ឋនៅក្នុងភូមិព្រៃចាន់ ភូមិជោគជ័យ និងទីប្រជុំជន ឃុំអូរបី ជាន់ ផ្ទះប្រជាពលរដ្ឋខ្មែរជាច្រើនខ្នង ក៏ត្រូវបានបំផ្លាញដោយទម្ងន់គ្រាប់កងទ័ព ឈ្លានពានថៃ
នាដើមសប្តាហ៍នេះ ខែធ្នូ ឆ្នាំ២០២៥នេះ អ្នកសារព័ត៌មាន Fresh News បានឆ្មក់ចូលទៅថតសាលារៀនអូរបីជាន់ និងផ្ទះប្រជាពលរដ្ឋ ជា ច្រើន ខ្នងនៅទីប្រជុំជនឃុំអូរបីជាន់ ដែលរងការខូចខាតដោយទម្ងន់គ្រាប់ កាំភ្លើងធំផ្លោងចេញពីកងទ័ពថៃ។
ទីប្រជុំជនអូរបីជាន់ស្ថិតនៅត្រង់ភ្លើងស្តុប( បំបែកជា៤ ផ្លូវជាតិលេខ៥ទៅប៉ោយប៉ែត ទៅបឹងត្រកួន និងទៅផ្អុង ឧត្តរមានជ័យ ផ្លូវខេត្តលេខ៥៨ដេនិងផ្លូវចូលច្ថតកព្រំដែនអូរបីជាន់) ស្ថិតនៅចម្ងាយ៥គីឡូម៉ែត្រពីសមរភូមិព្រៃចាន់និង៣គមពីសមរភូមិជោគជ័យប៉ុណ្ណោះដែលជាសមរភូមិដ៏ក្តៅគគុក។
ស្នូរគ្រាប់ផ្លោងនៃកាំភ្លើងនៅលើសមរភូមិឮលាន់ឡើង។
កន្លងមក ពេលប្រឈមគ្នានឹងយោធាឬតម្រួតថៃឈ្លានពានដូចជាប្រឆាំងថៃរាយលួសបន្លា ប្រឆាំងវាចូលឈ្លានពាន…ប្រឆាំងក្រុមប្រឆាំងថៃ កន្លងមក រូបភាពភាគច្រើនបានពីប្រជាពលរដ្ឋ ។ត្បិតអី អ្នកកាសែត ក៏មិនសូវអនុញ្ញាតិអោយចូលដែរ។
លុះដល់សង្គ្រាមផ្ទុះពេញទំហឹងដូច្នេះ អ្នកកាសែតពីខាងកម្ពុជា ត្រូវបិទជិតមិនអោយចូលតំបន់សមរភូមិឡើយឬក៏បើអោយចូល ក៏សាម៉ីខ្លួះមិនហ៊ានចូលយកព័ត៌មានឬថតរូបដែរ។
ប៉ុន្តែ គួរអោយស្តាយ ដោយសារកងកម្លាំងយើងនៅសមរភូមិ ក៏មិនហ៊ានោយរូបភាពឬមិនមានរូបភាពផ្តល់អោយដល់អ្នកកាសែតដែរ។
ហើយមន្ត្រីអាជ្ញាធរ មានសមត្ថកិច្ច និងម្ចាស់ផ្ទះ ម្ថាស់ទ្រព្យក៏មិនត្រូវអនុញ្ញាតិអោយចូលដែរ ។
ហេតុនេះ រូបភាពនិងទំហំខូចខាតមិនដឹងប៉ុណ្ណានៅឡើយ.?

