ស្បៀងជូនជនភៀសសឹកនៅបន្ទាយមានជ័យ , សាខាUME-BMC និងSmart World School បានឧបត្ថម្ភ

ដោយ :  ភ្នំធំ / បន្ទាយមានជ័យ :កាលពីព្រឹកថ្ងៃទី១៩ខែធ្នូឆ្នាំ២០២៥ សាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច( UME)សាខាខេត្តបន្ទាយមានជ័យនិងសាលារៀនអន្តរជាតិស្មាតវើល(Smart World International School) បានឧបត្ថម្ភស្បៀងដល់ជនភៀសសឹកតាមរយ:រូបភាពជូនរដ្ឋបាលខេត្ត រដ្ឋបាលស្រុកដើម្បីរៀបចំបញ្ជូនបន្តនិងនាំទៅប្រគល់ជូនដល់ដៃ។
អញ្ជើញទទួលនៅសាលាខេត្ត មានលោកហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត ។និងចូលរួមចែកផ្ទាល់មានលោកម៉ែន សោភ័ណអភិបាលរងក្រុងសិរីសោភ័ណ ។

លោកបណ្ឌិត ណង ថា សាកលវិទ្យាធិការរងនិងជានាយកសាខាUME-BMC និងលោកស្រីលីន លីណា នាយិកាសាលាស្មាតវើលអោយដឹង ថ្លែងថា: ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលនិងអាជ្ញាធរមានសមត្ថកិច្ច  ថ្នាក់ដឹកនាំ គ្រប់គ្រង់ លោកលោកស្រីសាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ បុគ្គលិកនៃគ្រឹះស្ថានសិក្សាខាងលើមានទឹកចិត្តសប្បុរសបានរៃអង្គាសជាថវិកាបានប្រមាណ១០លានរៀល ។
ថវិកាត្រូវយកទៅរៀបចំជាស្បៀងអាហារដើម្បីបែងចែកអំណោយជា៣ចំណែក ។
ទី១-ជូនអាជ្ញាធរខេត្តបន្ទាយមានជ័យ : សាលារៀនអន្តរជាតិស្មាតវើលជូននូវអង្ករ៤០០គក្រ បាយស្ងួតទាហានចំនួន៩០០កញ្ចប់ ។ សាខាUME-BMC ជូនអង្ករ១. ៤៩០គក្រ ទឹកសុទ្ធ៥០០យួរ ដែលសម្រាប់ចែកជនភៀសសឹក។
ទី២-ជូនអាជ្ញាធរស្រុកម៉ាឡៃនិង
ទី៣-ជូនអាជ្ញាធរក្រុងសិរីសោភ័ណ ក្នុងនោះនាព្រឹកនេះនៅមណ្ឌលជនភៀសសឹកសាលាបឋមសិក្សាពង្រសង្កាត់កំពង់ស្វាយ ថ្នាក់ដឹកនាំនិងគ្រប់គ្រង់ព្រមទាំងបុគ្គលិកគ្រឹះស្ថានបាននាំនូវស្បៀងទៅជូនផ្ទាល់ដៃដល់ពលរដកឋភៀសសឹកចំនួន១៧៧ គ្រួសារ ។
ក្នុង១គ្រួសារទទួលបានអង្ករ១០គក្រ ទឹកពិសារ២យួរ ទឹកស៊ីអ៊ីវ១យួរ។
លោក លោកស្រីថ្លែងអំណរគុណអាជ្ញាធរនិងសមត្ថកិច្ច ក៏ដូចជាអ្នកពាក់ព័ន្ធដលបានរៀបចំទទួលនិងផ្គត់ផ្គង់ដល់ជនភៀសសឹក។.និងក៏ជូនពរជនភៀសសឹកនិងវីរ:នាយ យុទ្ធជននៅសមរភូមិអោយមានសុខភាពល្អ  និងមានជ័យជំនះ។
ហើយអំពាវនាវដល់ថ្នាក់ដឹកនាំពិភពលោកអោយជួយបញ្ចប់សង្គ្រាមដែលបង្កឡើងដោយថៃ និងដោះស្រាយបញ្ហាផ្សេងអោយបានឆាប់ចប់ ៕

Leave a Reply

Your email address will not be published. Required fields are marked *