ដោយ : ភ្នំធំ / បន្ទាយមានជ័យ :យោងតាមខ្លឹមសារបង្ហោះពីផេក Re-IDEA បានបង្ហាញថា ដ្រូនថៃដែលធ្លាក់នៅវេលាម៉ោង៨យប់នេះ នៅក្រុងប៉ោយប៉ែត គឺជា Dominator XP ដែលជាដ្រូនយោធាខ្នាតធំរបស់ថៃមានតែ ៣ គ្រឿងគត់ ដែលថៃបានចំណាយលុយជាង៥៧លានដុល្លារក្នុងការអភិវឌ្ឍន៍វា (ទិញ) ដែលចែកទៅក្នុងមួយគ្រឿង ១៩លានដុល្លារអាមេរិក ។
ប្រភពដដែលថា : ១-ការថែទាំ គ្រឿងបន្លាស់ ការដឹកជញ្ជួន ការហ្វឹតហាត់ ចំណាយ២៧លានដុល្លារអាមេរិកសម្រាប់៣ គ្រឿងនេះពីប្រទេសអុីស្រាអែល ។
២-បំពាក់បច្ចេកវិទ្យាជាង ៣០លានដុល្លារអាមេរិកពីប្រទេសមុិចសិច ។
៣-សំបកតួរចំណាយលោហៈធាតុតម្លៃ ៤លានដុល្លារអាមេរិកក្នុងមួយគ្រឿង ។
ដូច្នេះសរុបមក ក្នុងមួយគ្រឿងតម្លៃ ១៩លានដុល្លារអាមេរិក និង ធ្លាក់១នៅប៉ោយប៉ែត ដែលនាំឱ្យថៃនៅសល់តែ២ ទេ ។
នេះបើយោង Thai News ផ្សាយនៅព្រឹកថ្ងៃទី១៩ខែធ្នូ ៕

