អគារឃ្លាំងរបស់ឧកញ៉ា វង្ស ដួង រងការខូចខាតស្ទើរទាំងស្រុង ដោយសារយន្តហោះ F-16 ថៃ ទម្លាក់គ្រាប់នៅក្រុងប៉ោយប៉ែត

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ យន្តហោះ F-16 របស់យោធាថៃ បានទម្លាក់គ្រាប់ចំនួន៣គ្រាប់ ចូលតំបន់ទីប្រជុំជនស៊ីវិលរបស់

កម្ពុជា ស្ថិតនៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យខូចខាតអគារ១ខ្នង ដំបូលឃ្លាំងឧកញ៉ា វង្ស ដួង ផ្នែកខាងត្បូង និងសម្ភារៈមួយចំនួនទៀត ព្រមទាំងមានអ្នករងរបួសស្រាល២នាក់។ នេះបើតាមក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។

សូមជម្រាបថា ឧកញ៉ា វង្ស ដួង ជាអ្នកជំនួញដ៏មានសប្បុរសធម៌មួយរូបនៅខេត្តបន្ទាយមានជ័យ។
កាលឆ្នាំ២០២២ លោកឧកញ៉ា និងភរិយា បានជួយឧបត្ថម្ភគ្រែដេកចំនួន១០០គ្រែ ជូនវរសេនាតូចថ្មើរជើង៥១៤ នៃកងពលតូចថ្មើរជើងលេខ៥១ ឈរជើងក្នុងភូមិសាស្រ្ត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជិតបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។
និងផ្តល់ជំនួយមនុស្សធម៌យ៉ាងច្រើនដល់ពលរដ្ឋ ៕

Leave a Reply

Your email address will not be published. Required fields are marked *