តាមរយ:មន្ទីរធម្មការខេត្តបន្ទាយមានជ័យ អង្គការគ្រួសារកុមារដើម្បីអភិវឌ្ឍន៍(FRA) កោះតៃវ៉ាន់ផ្តល់អង្ករផ្តល់ជូនជនភៀសសឹកស្នាក់នៅវត្ត

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :លោកបៀវ ថាន ប្រធានមន្ទីរធម្មការនិងកិច្ចសាសនាខេត្តបន្ទាយមានជ័យនិងលោកយង់ តាំងគួយ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បះខេត្ត បាននាំនូវអង្ករអ្នកសង្គ្រោះជីវិតជាអំណោយរបស់លោកស្រីយ៉ាំង អ៊ួយលីន ( Yang Weilin ) នាយិកអង្គការគ្រួសារកុមារដើម្បីអភិវឌ្ឍន៍(FRA) ,កោះតៃវ៉ាន់ទៅប្រគេនព្រះគ្រូចៅអធិការវត្តនិងផ្តល់ជូនដល់ជនភៀសសឹកស្នាក់នៅក្នុងវត្ត២វត្តនាស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ។

លោកបៀវ ថាន អោយដឹងកាលពីល្ងាចថ្ងៃទី១៥ខែធ្នូឆ្នាំ២០២៥ ថា: អង្ករចំនួន១៥តោននេះត្រូវបែងចែកជនភៀសសឹកកំពុងស្នាក់នៅវត្តរាជាយតនារាមហៅអូរប្រាសាទ ឃុំអូរប្រាសាទចំនួន៥០០គ្រួសារ និងនៅវត្តទក្ខិណាគង្គារាមហៅអញ្ជាញឃុំគយម៉ែងចំនួន៦០០គ្រួសារ
លោកស្រីយ៉ាំង អ៊ួយលីន ក្នុងនាមរួមសុខ រួមទុក្ខរវាងប្រជាជនកោះតែវ៉ាន់និងប្រជាជនកម្ពុជា លោកស្រីធ្លាប់បានពាំនាំជំនួយពីទីភ្នាក់ងារជំនួយស្ត្រី និងកុមារ (FRA) នៃប្រជាជនតៃវ៉ាន់នូវអង្ករបែបនេះដល់ជនភៀសសឹកដែលកំពុងស្នាក់នៅវត្តប្រាសាទស្រះឈ្នួរនិងវត្តស្រះកណ្តាលខ្ចាស់ឃុំឈ្នួរមានជ័យ ចំនួន៧០០គ្រួសាររួចមក ។
ហើយបាននឹងបន្តផ្តល់បន្ថែមអោយបានសរុបចំនួន៣៥តោន សម្រាប់ផ្តល់ជូនជនភៀសសឹកអោយបាន៣.០០០គ្រួសារ ។

ហើយលោកស្រីចូលរួមរំលែកទុក្ខព្រួយនិងទុក្ខខ្វះខាតដោយថា : សង្គ្រាមបង្កគ្រោះថ្នាក់ដល់មនុស្ស.។យើងអធិស្ឋានដល់ព្រះដើម្បីនាំមកនូវសន្តិភាពឡើងបិញ ។” អង្ករគឺជាអ្នកសង្គ្រោះជីវិត” ( Rice is a life saver! ) ដល់ជនភៀសសឹកក្នុងខេត្តបន្ទាយមានជ័យ។

លោកបៀវ ថាន បាននិយាយបន្តថា: ក្នុងគ្រាលំបាកនេះ ជាអ្នកកាន់ពុទ្ធសាសនានិងប្រជាជនយើងទាំងពីរសូមផ្តល់នូវសេចក្ដីស្រឡាញ់ និងការអាណិតអាសូរដែលមានសារៈសំខាន់បំផុតក្នុងការជួយសង្គ្រោះជីវិត។
សង្គ្រាមនេះ គ្រាន់តែក្នុងខេត្តបន្ទាយមានជ័យមានជនភៀសសឹកចំនួន៥០, ៧៩៤គ្រួសារ មនុស្សរាយចំនួន ១៧១.៥៥៨ នាក់/ ស្រី៨៨, ៤០៧នាក់/ កុមារ៥១, ៤៦៦នាក់ ត្រូវបានជន្លៀសចេញពីផ្ទះរួសម្បែងទៅស្នាក់នៅទីទួលសុវត្ថិភាពឬជំរំជនភៀសសឹកនិងស្នាក់នៅតាមផ្ទះញាតិ មិត្ត។

សូមបញ្ជាក់ថា នៅវត្តទាំងនេះ ព្រះសង្ឃ អាចារ្យ គណៈ: កម្មការវត្តនិងបងប្អូនជនភៀសសឹកបានសហការគ្នាចំអិនម្ហូបអាហារជូនជនភៀសសឹកបរិភោគ៣ពេលក្នុង១ថ្ងៃ។

Leave a Reply

Your email address will not be published. Required fields are marked *