ដោយ : ភ្នំធំ / ឧត្តរមានជ័យ :ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃបានផ្លោងគ្រាប់ចូលតំបន់សុីវិលជាថ្មីទៀត បណ្ដាលឱ្យខូចខាតផ្ទះ និងតូបលក់ដូរ ប្រជាពលរដ្ឋ នៅភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
នេះបើតាមក្រសួងមហាផ្ទៃអោយដឹងនៅថ្ងៃទី១៦ខែធ្នូ ។
ទីនោះដែលថៃឈ្លានពានដោយបាញ់ផ្លោងស្ថិតនៅចំងាយប្រមាណ៣០គីឡូម៉ែត្រពីព្រំដែនកម្ពុជា ថៃ៕
