ទាហានឈ្លានពានថៃបានប្រើប្រាស់កាំភ្លើងធំនិងកម្លាំងថ្មើរជើងបាញ់យ៉ាងខ្លាំងនៅសមរភូមិព្រៃចាន់ ភូមិជោគជ័យ និងបឹងត្រកួន នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :រហូតមកដល់វេលាម៉ោង៨៖៣០នាទី ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ទាហានឈ្លានពានថៃ បានប្រើប្រាស់កាំភ្លើងធំ និងកម្លាំងថ្មើរជើង បាញ់យ៉ាងខ្លាំងនៅសមរភូមិព្រៃចាន់ ភូមិជោគជ័យ និងបឹងត្រកួន ខេត្តបន្ទាយមានជ័យ។

ពួកវាបានបញ្ជូនទ័ពថ្មើរជើងវ៉ៃបុកចូលសមរភូមិព្រៃចាន់យ៉ាងខ្លាំង តែមិនអាចទម្លុះកម្លាំងយើងនៅទីនោះបាន។
ជាការឆ្លើយតប កម្លាំងកម្ពុជាបានបាញ់តបតទៅវិញយ៉ាងខ្លាំងក្លា មិនឲ្យចូលមកឈរជើង និងកាន់កាប់ទីតាំងយើងបាននោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *