ដោយ : ភ្នំធំ / វ៉ាស៊ីងតោន-សរអា:បងប្អូនពលរដ្ឋអាមេរិកាំងដើមកំណើតជនរួមជាតិខ្មែរនៅសហរដ្ឋអាមេរិកនាថ្ងៃទី១៥ខែធ្នូឆ្នាំ២០២៥ បានប្រមូលផ្គុំគ្នាធ្វើបាតុកម្មតវ៉ាដោយសន្ដិវិធីនៅមុខសេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិក និងតាមបណ្ដារដ្ឋផ្សេងៗ ដើម្បីប្រឆាំងនឹងទង្វើឈា្លនពានទាំងកម្រោលរបស់យោធាថៃ រំលោភលើអធិបតេយ្យភាព បូរណភាពទឹកដីនិងបំផ្លាញផ្ទះសម្បែង ទ្រព្យសម្បត្តិ អាយុជីវិតពលរដ្ឋកម្ពុជា ៕

