មហាអំណាចចិន ប្រកាសប្តេជ្ញាជំរុញឲ្យមានបទឈប់បាញ់រវាង កម្ពុជានិងថៃ ហើយចូលតុចរចាដើម្បីសន្តិភាព

 

ដោយ : ភ្នំធំ / ប៉េកាំង-ចិន ៖ប្រទេសចិនសង្ឃឹមថា កម្ពុជា និងថៃ នឹងអនុវត្តការអត់ធ្មត់ជាអតិបរមា ហើយចាត់វិធានការទាំងអស់ ដែលនាំទៅដល់ការបញ្ឈប់ការប្រយុទ្ធគ្នានិងបន្ថយភាពតានតឹងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបទេសចិនលោកហ្គួ ជាគុន (Guo Jiakun ) នៅថ្ងៃចន្ទ ទី១៥ ខែធ្នូ ឆ្នាំ ២០២៥។

លោក Guo Jiakun បានបន្ថែមថា : ចិននឹងបន្តដោយមើលលើឆន្ទៈរបស់ភាគីទាំងពីរ ក្នុងការធ្វើការឱ្យអស់ពីសមត្ថភាព ដើម្បីជំរុញការចរចាដើម្បីសន្តិភាពនិងដើរតួនាទីស្ថាបនាតាមរបៀបរបស់យើង ដើម្បីនាំមកនូវបទឈប់បាញ់និងការស្តារសន្តិភាពរវាងប្រទេសទាំងពីរ៕

Leave a Reply

Your email address will not be published. Required fields are marked *