ដោយ : ភ្នំធំ / បន្ទាយមានជ័យ :នាម៉ោង១១:៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃប្រើប្រាស់យន្តហោះចម្បាំងF-16 ទម្លាក់២គ្រាប់នៅគ្រាប់នៅខាងត្បូវឈៀងខាងលិចទីរួមស្រុកព្រះនេត្រព្រះ ក្នុងឃុំព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ, ចូលជ្រៅក្នុងទឹកដីកម្ពុជាជាង៧០គម ។
កាលពីថ្ងៃទី១៤ខែធ្នូឆ្នាំ២០២៥ យន្តហោះF16 យោធាថៃ បានទម្លាក់គ្រាប់ចំនួន២គ្រាប់នៅភូមិថ្មសិនសង្កាត់និមិត្តស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។
ហើយម្តុំនោះដែរ យន្តហោះបានទម្លាក់គ្រាប់បែក២គ្រាប់នៅភូមិថ្មដែកកេះឃុំបន្ទាយឆ្មារស្រុកថ្មពួក ។
មានរបាយការណ៍ពីខូចខាតអគារ ទ្រព្យសម្បត្តិ ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់មនុស្សរងគ្រោះស្លាប់ឬរបួសទេ ៕

