ដោយ : ភ្នំធំ / ឧត្តរមានជ័យ :ក្រសួងការពារជាតិកម្ពុជា នៅបានប្រកាសថា នៅវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានប្រើប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់បែក២គ្រាប់ នៅម្តុំស្ពានអូរជីក( ស្ពានបុរាណ១និងស្ពានបេតុងដ៏វែងមួយឆ្លងស្ទឹងស្រែង) នៃព្រំប្រទល់ស្រុកចុងកាល់ខេត្តឧត្តរមានជ័យនិងស្រុកស្រីស្នំខេត្តសៀមរាប ហើយរំលងពីលើទីទួលសុវត្ថិភាពជនភៀសសឹក។.ឬចូលជ្រៅក្នុងទឹកដីកម្ពុជាជាង៧០គម។
បើតាមក្រសួងការពារជាតិ គឺ៖
-ម៉ោង១០:០៨នាទី យោធាថៃបានប្រើប្រាស់ យន្តហោះ F-16 ទម្លាក់ ១គ្រាប់ នៅភូមិសាស្ត្រស្ពានអូជីក នៃព្រំប្រទល់ ស្រុកស្រីស្នំ ខេត្តសៀមរាប។
-ម៉ោង១០:១១នាទី យោធាថៃបានប្រើប្រាស់ យន្តហោះ F-16 ទម្លាក់ ១គ្រាប់ នៅភូមិសាស្ត្រស្ពានអូជីក នៃព្រំប្រទល់ ស្រុកស្រីស្នំ ខេត្តសៀមរាប៕

