ដោយ : ភ្នំធំ / សៀមរាប :ទាហានឈ្លានពានថៃ បានពង្រីកការបាញ់ប្រហារយ៉ាងកម្រោល ដោយប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ២គ្រាប់ ក្បែរជំរំជនភៀសសឹកនិងនៅម្តុំនៅម្តុំស្ពានអូរជីក( ស្ពានបុរាណ១និងស្ពានបេតុងដ៏វែងមួយឆ្លងស្ទឹងស្រែង) នៃព្រំប្រទល់ស្រុកចុងកាល់ខេត្តឧត្តរមានជ័យនិងស្រុកស្រីស្នំខេត្តសៀមរាប នាម្តុំម៉ោង១០ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។
គ្រូ សិស្សរត់ចេញពីសាលា ។ បន្ទាប់ពីនេះ ប្រជាពលរដ្ឋកំពុងភៀសសឹកចេញពីស្រុកស្រីស្នំខេត្តសៀមរាបទៀតហើយ ៕

