អាជ្ញាធរនិងសមត្ថកិច្ចឆ្មក់ទៅបង្ក្រាបបទល្មើសនេសាទដើម្បីសហគមន៍សម្បូរត្រីសម្រាប់បរិភោគ

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :ប្រភេទត្រីចម្រុះចំនួន៤៥០គីឡូ ត្រូវបានព្រលែង និងឧបករណ៍នេសាទខុសច្បាប់មួយចំនួនមន្ត្រីអាជ្ញាធរ សមត្ថកិច្ចជំនាញនិងកងកម្លាំងចម្រុះដុតបំផ្លាញចោលកាលពីថ្មីៗក្នុងខែធ្នូឆ្នាំ២០២៥ នៅសហគមន៍អភិរក្សស្ថិតនៅចំណុចបឹងស្វាយចេក និងបឹងកំព្រីង៣ ក្នុងឃុំប្រាសាទ និងឃុំភ្នំលៀប ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោក ហឿន វីរៈ អភិបាលស្រុកនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រះនេតព្រះប្រាប់នាថ្ងៃទី១៤ខែធ្នូថា: លោកបានឆ្លៀតឱកាសដឹកនាំមន្ត្រីអាជ្ញាធរ សមត្ថកិច្ចជនផលនិងកងកម្លាំងចម្រុះចុះឆ្មក់បង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅចំនូចខាងលើក្នុងបំណងទប់ស្កាត់បទល្មើសនេសាទដែលមានកុំអោយរីករាលដាល់និងដើម្បីសាទរនឹងឆ្នាំនេះដែលត្រីនៅប្រភពទឹកធម្មជាតិបានកើនបរិមាណ។

លោកហឿន វីរ: ថា : បន្ទាប់ពីមមាញឹកពីការរៀបចំទីទួលសុវត្ថិភាពជនភៀសសឹក អាជ្ញាធរមានសមត្ថកិច្ចនឹងឆ្មក់ចុះបង្ក្រាបបន្ថែមទៀត ហើយអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមឃ្លាំមើល ចូលរួមរាយការណ៍និងទប់ស្កាត់ ព្រះោះបើសម្បូរត្រី បងប្អូនក៏សម្បូរត្រីបរិភោគដែរ ។

ចំណែកលោកឈិត សុធៀង នាយផ្នែករដ្ឋបាលជលផលព្រះនេត្រព្រះបានអោយដឹងថា: ការឆ្មក់ចុះបង្ក្រាបនេះដោយសារមានបទល្មើសនេសាទច្រើននៅចំណុចខាងលើ ហើយជនល្មើសឧបករណ៍នេសាទដែលហាមឃាត់និងគ្រោះថ្នាក់បំផុតចំពោះធនធានមច្ឆ:ជាតិដែលនាំទៅអន្តរាយធ្ងន់ធ្ងរដូចជាលូស្បៃមុង, លបប្រើស១០០និងណរ៉ាវ ជាដើម ។

សូមបញ្ចាក់ថា ការឆ្មក់បង្រ្កាបបទល្មើសនេសាទនេះ មន្ត្រីបានប្រើមធ្យោបាយទូកស្មាច់ចំនួន១២គ្រឿង ។ ក្នុងនោះលទ្ធផលចុះរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន៖.១,ណរ៉ាវ ចំនួន៤ខ្សែ ប្រវែង១២០០ម៉ែត្រ ២,ឡុក ៩គ្រឿង
៣,បង្គោលឫស្សី ៨០០ដើម ៤,លបប្រើស១០០ ចំនួន៣គ្រឿង
៥,លូស្បៃមុង ១០បត់ ៦,របាំងស្បៃ១២០០ម៉ែត្រ ៕

Leave a Reply

Your email address will not be published. Required fields are marked *