យោធាថៃប្រើប្រាស់សព្វាវុធធុនធ្ងន់ យន្តហោះចម្បាំងនិងគ្រាប់បែកចង្កោមឈ្លានពានមកលើបូរណភាពទឹកដី សម្លាប់ប្រជាជនកម្ពុជា

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :យោធាថៃបានប្រើប្រាស់សព្វាវុធធុនធ្ងន់ជាច្រើនរួមនឹងយន្តហោះចម្បាំង និងគ្រាប់បែកចង្កោមឈ្លានពានមកលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា។
នេះបើតាមលោកនេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានអោយដឹងថ្ងៃទី១៤ខែធ្នូឆ្នាំ២០២៥ ។
ក្នុងសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃរយៈពេល ៨ ថ្ងៃមកនេះ យោធាថៃបានយកជនស៊ីវិលជាគោលដៅនៃការវាយប្រហាររួមមានផ្ទះសម្បែងជនស៊ីល ភូមិដ្ឋាន ស្ពានថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម ប្រាសាទ បេតិកភណ្ឌពិភពលោក។

លោកនេត ភក្ត្រា បន្តថា: ការវាយប្រហារដោយសព្វាវុធធុនធ្ងន់រួមនឹងយន្តហោះទម្លាក់គ្រាប់បែក និងគ្រាប់បែកចង្កោម ផ្សែងពុល បង្កឱ្យប្រជាជនស៊ីវិលស្លូតត្រង់របស់កម្ពុជាបាត់បង់ជីវិតចំនួន ១១ រូប (ទារក១រូប) និងរបួសចំនួន៥៩រូប គិតត្រឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ នេះ។

ត្រឹមល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ នេះ ជនភៀសសឹកដែលភៀសខ្លួនពីសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ មានចំនួន ១២០ ៨១៤ គ្រួសារ ស្មើនឹង ៤០៣ ៦០១ នាក់ ក្នុងនោះស្ត្រីចំនួន ២០៨ ២៦៦ នាក់ និងកុមារចំនួន ៩៧ ២០៩ នាក់។

ភាគីថៃត្រូវទទួលខុសត្រូវចំពោះសកម្មភាពនៃការរំលោភឈ្លានពានរបស់ខ្លួនលើទឹកដីកម្ពុជា និងយកជនស៊ីវិលជាគោលដៅនៃការវាយប្រហាររបស់ខ្លួន។ នេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងររបស់ភាគីថៃលើច្បាប់អន្តរជាតិ សិទ្ធិមនុស្សផ្សេងៗ ៕

Leave a Reply

Your email address will not be published. Required fields are marked *