កម្លាំងនគរបាលចម្រុះក្រសួងមហាផ្ទៃនិងខេត្តបន្ទាយមានជ័យបង្ក្រាបទីតាំង(Scam Onlines) អនឡាញហ្កេម២ទីតាំងនៅក្រុងប៉ោយប៉ែតឃាត់ខ្លួនជនបរទេសជាង៣០០នាក់

ដោយ : ភ្នំធំ / បន្ទាយមានជ័យ៖កម្លាំងនគរបាលចម្រុះក្រសួងមហាផ្ទៃសហការស្នងការដ្ឋានខេត្តបន្ទាយមានជ័យបានឆ្មក់បង្ក្រាបទីតាំងអនឡាញហ្កេម ( Scam Onlines ) ២ទីតាំង ។ក្នុងនោះបានឃាត់ខ្លួនជនបរទេសជាង៣០០នាក់នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅប្លុកប្រជុំជនក្រុងដ៏មមាញឹកនាភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

ប្រតិបត្តិការនេះ ខាងខេត្តដឹកនាំដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ-តំណាងលោកអ៊ុំ រាត្រី អភិបាលខេត្ត។
លោកបានឲ្យដឹងថា៖ នេះជាវិធានការនិងបទបញ្ជាររបស់សម្តេចមហាបវរធិបតិ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដើម្បីលុបបំបាត់ទាំងស្រុងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញហ្គេម Scammer Onlines ) ដោយប្រើប្រាសកម្លាំងគរបាលមកពីក្រសួងមហាផ្ទៃសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យជាច្រើននាក់បានចុះប្រតិបត្តិការបង្ក្រាប។
ប្រតិបត្តិការបង្ក្រាបអនឡាញហ្គេមចំនួន២កន្លែងនោះ ទី១-នៅក្បែរសាច់អាំងកំពង់ចាម ដែលមានអគារច្រើនជាន់ និងទី២-ក្បែរស្ថានីយ៍ប្រេងអិលអេចអ( LHR Station ) ដែលត្រូវបានកម្លាំងចម្រុះឡោមព័ទ្ធន៨ងបង្ក្រាបឃាត់ខ្លួនជនបរទេសចម្រុះជាតិសាសន៍។ប្រមាណជាង៣ ០០នាក់ ។
បើតាមលោកប្រាក់ ប៉ូលី ដដែលថា ៖កម្លាំងជំនាញកំពុងអនុវត្តនីតិវិធីចំពោះជនបរទេសដែលពាក់ព័ន្ធបទល្មើស ហើយត្រូវបានបញ្ជូនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីអនុវត្តតាមច្បាប់។
ប៉ុន្តែចំពោះជនបរទេសមិនពាក់ព័ន្ធបទល្មើស សមត្ថកិច្ចត្រៀមរថយន្តជាង១០គ្រឿងសម្រាប់ដឹកជញ្ជូនទៅប្រមូលផ្តុំនិងអនុវត្តនិតិវិធីបណ្តេញចេញដោយបង្ខំពីប្រទេសកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *