ចាំមើលថា តើប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ថានឹងគោរពតាមកិច្ចព្រមព្រៀងសន្តិភាព ប៉ុន្តែនាយករដ្ឋមន្ត្រីចាំផ្ទះនិងគ្មានសភាថៃដែលប្រកាសសង្គ្រាម មួយណាមានប្រសិទ្អិភាព?

ដោយ : ភ្នំធំ / ភ្នំពេញ:នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ប្រទេសថៃ អានុទីន បានផ្លាស់ប្តូរឥរិយាបថរបស់ខ្លួនយ៉ាងលឿន ក្រោយការសន្យាប្រាប់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថានឹងគោរពតាមកិច្ចព្រមព្រៀងសន្តិភាព។
បន្ទាប់ពីការប្រកាសជាសាធារណៈរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីយប់ថ្ងៃទី១២ខែធ្នូ ដែលថា កិច្ចព្រមព្រៀងសន្តិភាពនឹងអនុវត្តឡើងទិញចាប់ពីម៉ោង១០យប់ថ្ងទី១៣ខែធ្នូ ថាប្រទេសថៃនិងកម្ពុជា បានយល់ព្រមបញ្ឈប់ការប្រយុទ្ធទាំងអស់ភាពស្ងៀមស្ងាត់ ។

ផ្ទុយទៅវិញសំឡេងរថក្រោះ, សំឡេងគ្រាប់កាំភ្លើងផ្លោង, កាំភ្លើងយន្ត, កាំភ្លើងដៃ រួមនឹងការទម្លាក់គ្រាប់បែកដោយយន្តហោះ.ដ្រូនពីភាគីថៃ នៅតាមបណ្តោយព្រំដែនបន្លឺឡើងជាមួយនឹងសំឡេងកាន់តែខ្លាំង។
ការបន្តធ្វើសង្គ្រាមឆ្លងកាត់ព្រំដែនកម្ពុជាដោយទាហានថៃ គឺជាសារបញ្ជាក់ពីរដ្ឋាភិបាលក្រុងបាងកក តបមកប្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិកវិញថា សង្គ្រាមនៅតែបន្ត។
ការថ្លែងការណ៍របស់លោកAnutin Charnvirakul ដែលប្រកាសបន្តសកម្មភាពយោធា បន្ទាប់ពីការអំពាវនាវឲ្យឈប់បាញ់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានកើតឡើងក្រោយការសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំកម្ពុជានិងថៃ ដោយមានការចូលរួមពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim។
សេចក្តីថ្លែងការណ៍នេះ បង្ហាញពីការបដិសេធបទឈប់បាញ់ជាសាធារណៈ និងធ្វើឲ្យការប្រកាសសន្តិភាពរបស់លោក ដូណាល់ ត្រាំ ក្លាយជាបញ្ហានៃភាពសង្ស័យលើការជឿជាក់សម្តីប្រធានាធិបតីអាមេរិកនលើឆាកអន្តរជាតិ។

សម្តីរបស់លោក អនុទិន កំពុងដាក់ប្រទេសថៃ ឲ្យប្រឈមមុខនឹងភាពផ្ទុយគ្នាផ្នែកការទូត ជាមួយសេចក្តីប្រកាសសន្តិភាព ដែលប្រធានាធិបតីសហរដ្ឋអាមេរិក បានធ្វើជាសាធារណៈរួចមកហើយនេះ។
អនុទិន និយាយទាំងព្រហើន ដោយបញ្ជាក់យ៉ាងច្បាស់លាស់គឺការបដិសេធសន្តិភាព ហើយត្រូវបន្តសង្គ្រាម ។
លោក Anutin Charnvirakul ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកថា ខ្លួននឹងមិនគោរពតាមកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរ ហើយក៏មិនគោរពសំដីលោកត្រាំដែរ ។
លោកអានុទីន ប្រាប់លោកត្រាំថា ការបង្កគ្រោះថ្នាក់ដល់ទាហានថៃកន្លងមកជា «ឧប្បត្តិហេតុតាមដងផ្លូវ» និងបានប្រកាសថា «ភាគីទាំងពីរ បានព្រមព្រៀងគ្នាបញ្ឈប់ការបាញ់ប្រហារទាំងអស់ ចាប់ពីយប់នេះតទៅ ហើយវិលត្រឡប់ទៅអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពដើម»។
ផ្ទុយទៅវិញ នាយករដ្ឋមន្ត្រីថៃចាំផ្ទះ បានសរសេរឆ្លើយតបថា «វាមិនមែនជាឧប្បត្តិហេតុតាមដងផ្លូវឡើយ» ហើយប្រកាសថា ប្រទេសថៃ នឹងបន្តអនុវត្តវិធានការយោធាចាំបាច់ ដរាបណាថៃនៅតែយល់ថា ទឹកដី និងប្រជាជនរបស់ខ្លួនស្ថិតក្រោមការគំរាមកំហែង។

ជាមួយនឹងសម្តីបដិសេធនេះ សកម្មភាពនៅលើដីតាមបណ្តោយព្រំ បានបង្ហាញសកម្មភាពដោយខ្លួនវា។ កងទ័ពថៃ បានបន្តប្រតិបត្តិការយោធាលើទឹកដីកម្ពុជា តាមគ្រប់មុខសមរភូមិ ដោយប្រើរថក្រោះ, រថពាសដែក, បាញ់គ្រាប់កាំភ្លើងផ្លោង, កាំភ្លើងយន្ត, កាំភ្លើងដៃ, ទម្លាក់គ្រាប់បែកដោយយន្តហោះ បំផ្លាញស្ពាននិងអគារលើទឹកដីកម្ពុជា បង្កវិនាសកម្មដល់ជីវិតប្រជាជនខ្មែរ។
ការបដិសេធបទឈប់បាញ់របស់ភាគីថៃ .អញ្ចឹងនាំអោយមានចម្ងល់ដ៏ធំនិងចាក់ជ្រៅមួយថា នៅថៃតើអ្នកណាជាអ្នកគ្រប់គ្រង «ការបញ្ជាបាញ់» និងការគ្រប់គ្រងប្រតិបត្តិការយោធាតាមបណ្តោយព្រំដែន? ព្រោះក្នុងសេចក្តីប្រកាសជាសាធារណៈ ក្រោយការសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីថៃចាំផ្ទះ លោក អនុទិន ចាន់វីរៈគុល និងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត, ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា «ភាគីទាំងពីរ បានព្រមព្រៀងគ្នា បញ្ឈប់ការបាញ់ប្រហារទាំងអស់ចាប់ពីយប់នេះតទៅ ហើយវិលត្រឡប់ទៅអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពដើម»។
ប៉ុន្តែក្រោយមកសម្តីរបស់លោកអនុទិន បានបង្ហាញជំហរផ្ទុយមិនមែនជាការពន្យារពេលអនុវត្តទេ ប៉ុន្តែជាការបដិសេធជាសាធារណៈតែម្តង ។

ដូច្នេះ សាធារណ:មតិលើឆាកអន្តរជាតិបាននឹងកំពុងតាមដាននិងរង់ចាំពិនិត្យមើលថា តើសំដីប្រធានាធិបតីសហរដ្ឋអាមេរិក ជាមហាអំណាចផុតគេលើលើនិងសំដីនាយករដ្ឋមន្ត្រីចាំផ្ទអថៃ ដែលឡើងចាង តើមួយថា មានលទ្ធផលនិងប្រសិទ្ធិភាពជាង ? ៕

Leave a Reply

Your email address will not be published. Required fields are marked *