យោធាថៃបន្តបាញ់ផ្សែងពុលនិងប្រើយន្តហោះ F-16 ទម្លាក់គ្រាប់ ក្នុងភូមិឋានជនស៊ីវិលខ្មែរទៀត

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :យោងអ្មកនាំពាក្យក្រសួងការពារជាតិកម្ពុជាអោយដឹងថាស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
និងប្រើយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់ ក្នុងភូមិសាស្ត្រភ្នំក្លែងពណ៌ ភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាល្ងាច ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥

– ម៉ោង ១៧:៤៦នាទី យោធាថៃបានបាញ់ផ្សែងពុលយ៉ាងខ្លាំង នៅភូមិសាស្រ្តព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

-ម៉ោង ១៦:១០នាទី យោធាថៃបានបន្តប្រើប្រាស់យន្តហោះចម្បាំងប្រភេទ F-16 ទម្លាក់គ្រាប់បែកចំនួន ២គ្រាប់ នៅភូមិសាស្ត្រភ្នំខ្លែងពណ៍ ភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
បន្ថែមលើនោះ យោធាថៃក៏បានបាញ់ទម្លាក់ផ្សែងពុលមកលើព្រំដែននិងភូមិដ្ឋានរបស់ប្រជាពលរដ្ឋស៊ុីវិលផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *