ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ : យោធាថៃបាញ់បំផ្លាញវិហារវត្តអូរស្មាច់ខូចខាតធ្ងន់ធ្ងរ

ដោយ : ភ្នំធំ / ឧត្តរមានជ័យ :វិហារវត្តគិរីមង្គលអូរស្មាច់នៅសង្កាត់អូរស្មាច់ក្រុងសំរោងខេត្តឧត្តរមានជ័យ ត្រូវបានយោធាថៃបានបាញ់ធ្វើឱ្យខូចខាតធ្ងន់ធ្ងរកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។
រដ្ឋមន្ត្រីក្រសួងព័ត៌មានលោកនេត ភ័ក្ត្រា កត់ត្រាថា: ” នេះជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិដែលយោធាថៃបានប្រព្រឹត្តក្នុងពេលដែលខ្លួនបាននិងកំពុងធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធមកលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា” ។

លោករដ្ឋមន្ត្រីបន្តថា: ពួកគេមិនមែនត្រឹមតែកម្ចេចនូវហេដ្ឋារចនាសម្ព័ន្ធស៊ីវិល បាញ់ប្រហារមកលើប្រជាជននិងភូមិដ្ឋានរបស់គាត់ គឺថែមទាំងបំផ្លាញវត្តអារាមព្រះពុទ្ធសាសនាទៀត ក្នុងនាមជាប្រជាជាតិកាន់ព្រះពុទ្ធសាសនាច្រើនជាងគេបង្អស់នៅអាស៊ីភាគអគ្នេយ៍ ៕

Leave a Reply

Your email address will not be published. Required fields are marked *