ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ឆក់ឱកាសពីសមរភូមិឆៀងចុះ សួរ សុខ ទុក្ខ កម្លាំង នគរបាល ដោយសំរាក ព្យាបាល ជំងឺ នៅ មន្ទីរ ពេទ្យ បង្អែកអូរជ្រៅ

ដោយ : ភ្នំធំ / បន្ទាយមានជ័យ ៖ដដោយមានការយកចិត្តទុកដាក់ ពីនាយ ឧត្ដមសេនីយ៍ ស ថេត អគ្គ ស្នង ការ នគរបាល ជាតិ កាលពីព្រឹកថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ២០២៥ លោក ឧត្ដមសេនីយ៍ ទោ សិទ្ធិ ឡោះ ស្នង ការ នគរបាល ខេត្តបន្ទាយមានជ័យ រួមសហការីបានឆ្លៀតឱកាសខ្លីពីសមរភូមិបាននាំ យក ថវិកា និង កន្ត្រកផ្លែឈើ ជូន ដល់ កម្លាំង នគរបាល ដែលត្រូវរបួស និងផ្សែងពុល ហើយសំរាក ព្យាបាល ជំងឺ នៅ មន្ទីរ ពេទ្យ បង្អែកអូរជ្រៅ ស្រុកអូរជ្រៅ ។

យោងស្នងការរងទទួលផែនបុគ្គលិក កម្លាំងដែលត្រូវចុះសួរសុខទុក្ខរួមមាន:
១-កម្លាំងអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ចំនួន ២នាក់ ថវិកាចំនួន១,៨០០,០០០រៀល និងកន្ត្រកផ្លែឈើ២កន្ត្រក
២-កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៩១១ ចំនួន១នាក់ ថវិកា ១០០ដុល្លារ
៣-កងកម្លាំងកងពលលេខ ៥០៣ ចំនួន ១៣នាក់ ថវិកាសរុប ៨០០ដុល្លារ និង១០មុឺនរៀល
៤-កងកម្លាំងកងរាជអាវុធហត្ថខេត្តចំនួន ២នាក់ ថវិកាចំនួន ២០០ដុល្លារ

ជាមួយគ្នានោះ លោក ឧត្ដមសេនីយ៍ ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានលើកទឹកចិត្ត ផ្តល់កម្លាំងចិត្តនិងជូនពរដល់កងកម្លាំងទាំអស់ មានរបួស និងកម្លាំងដែលត្រូវផ្សែងពុល ឆាប់ជា ឱ្យមានសុខភាពល្អមាំទាំឡើងវិញ ។
ក្នុងខណៈនេះ ថ្នាក់ដឹកនាំនៅតែបន្តគិតគូរ និងយកចិត្តទុក្ខដាក់ខ្ពស់ដល់គ្រប់កងកម្លាំងទាំងអស់ ។
លោកស្នងការ ក៏បានជំរុញដល់ក្រុមគ្រូពេទ្យឱ្យមើលថែរហូតដល់ជាសះស្បើយ ហើយប្ដេជ្ញាមិនបោះបង់បងប្អូនគ្រប់គ្នានោះទេ និង សូនិងសូមជូន ឆាប់បាន ជាសះស្បើយ ពី របួស ផង ដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *