លោក អាន់វ៉ា អីប្រាហ៊ីម បានទទួលការហៅទូរស័ព្ទពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ដើម្បីពិភាក្សាអំពីជម្លោះកម្ពុជា-ថៃ ផ្ទុះឡើង

ដោយ : ភ្នំធំ /គូឡាឡាំពួរ -ម៉ាឡេស៊ី:លោក អាន់វ៉ា អីប្រាហ៊ីម បានទទួលការហៅទូរស័ព្ទពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ដើម្បីពិភាក្សាអំពីជម្លោះកម្ពុជា-ថៃ ផ្ទុះឡើងជាថ្មីដែលមានរយៈពេល ៥ថ្ងៃមកហើយ។

នៅយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ តាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួន នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក អាន់វ៉ា បានប្រាប់លោក ត្រាំ អំពីភាពតានតឹងនៅព្រំដែនកម្ពុជា-ថៃ ដោយពន្យល់ពីតួនាទីរបស់ម៉ាឡេស៊ី ក្នុងការជំរុញប្រទេសទាំងពីរឱ្យបញ្ឈប់ការបាញ់គ្នា ហើយត្រឡប់ទៅតុចរចាវិញ តាមរយៈកិច្ចសន្ទនាក៏ដូចជាយន្តការទ្វេភាគី និងអាស៊ាន។

លោកថា ម៉ាឡេស៊ីនៅតែត្រៀមខ្លួនជាស្រេចដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងដើម្បីសម្រាលស្ថានការណ៍ និងស្ដារស្ថិរភាពក្នុងតំបន់ ស្របតាមស្មារតីនៃអ្នកជិតខាងល្អរបស់អាស៊ាន។

ក្នុងនាមជាប្រធាន អាស៊ាន ម៉ាឡេស៊ី នឹងរៀបចំកិច្ចប្រជុំពិសេសនៃរដ្ឋមន្ត្រី ការបរទេសអាស៊ាននៅពេលខាងមុខដើម្បីវាយតម្លៃ ស្ថានការណ៍និងគាំទ្រ វិធានការ បន្ធូរបន្ថយ ការ កើន ឡើងកម្តៅ។

លោក អាន់វ៉ា ក៏មិនបំភ្លេចថ្លែងអំណរគុណផងដែរ ចំពោះការចូលរួមយ៉ាងសកម្មរបស់សហរដ្ឋអាមេរិក ជាមួយអាស៊ាន និងទំនុកចិត្តដែលបានផ្តល់ឱ្យម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៥ ៕

Leave a Reply

Your email address will not be published. Required fields are marked *