ដោយ : ភ្នំធំ / បាងកក-ថៃ:នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរ៉ាគុលបានបង្ហើបប្រាប់លទ្ធផលនៃកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយបានអះអាងប្រាប់មេដឹកនាំអាមេរិកថា : ” គួរតែប្រាប់ទៅកាន់ «ខ្មែរ» ជាមុនសិន។ ( សូមបញ្ជាក់ថា សម្រាប់ភាសាថៃ ការហៅថា ខ្មែរ ឬខាមែនឬឃ្មែន”เขมร” ជាការសម្គាល់ថា ជេរដៀលឬប្រមាទ មើលងាយ ។ ការហៅដែលត្រឹមត្រូវនិងឲ្យតម្លៃគឺកម្ពុជា ឬកាំពូឆា “กัมพูชา”
នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានក្នុងស្រុកថៃចេញផ្សាយនៅយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។
ថ្លែងនៅវេលាម៉ោង ១០:០០យប់ ថ្ងៃទី១២ ខែធ្នូ លោក អនុទីនន បានបញ្ជាក់ថា លោក ត្រាំ ចង់ឃើញបទឈប់បាញ់ និងចង់ឱ្យថៃអនុវត្តតាម «សេចក្តីថ្លែងការណ៍រួមម៉ាឡេស៊ី»។
ជាការឆ្លើយតប លោក អនុទីន បានការពារថា : ថៃបានគោរពតាមលក្ខខណ្ឌរហូតមក ប៉ុន្តែកម្ពុជាបានរំលោភមុន ដូច្នេះថៃចាំបាច់ត្រូវការពារអធិបតេយ្យភាព និងអាយុជីវិតប្រជាជន។
សូមបញ្ជាក់ថា ក្រសួងការពារជាតិកម្ពុជា តែងតែចេញសេចក្តីថ្លែងការណ៍ និងប្រកាសជូនដំណឹងជាប្រចាំថា: កម្ពុជាតែងតែគោរពយ៉ាងពេញលេញនូវកិច្ចព្រមព្រៀងបទឈប់បាញ់និងបានដកចេញនូវអាវុធនិងយុទ្ធោបករណ៍ធុនធ្ងន់និងដ៏ប្រល័យពីព្រំដែននាពេលកន្លងមក ។
គឺភាគីថៃទៅវិញទេ ជាអ្នកបំពានយ៉ាងផ្សៃព្រៃដាក់មកលើកម្ពុជា។
ភាគីថៃ ជាអ្នកប្រកាសផ្លូវការលែងអនុវត្តកិច្ចព្រមព្រៀងនោះ ហើយថៃជាអ្នកប្រកាសសង្ក្រាមនិងវាយប្រហារលើកម្ពុជាជាចំហរតែម្តង ។ថៃមិនដែលគោរពកិច្ចបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពសោះឡើយ ៕
