ដោយ : ភ្នំធំ / ព្រំដែនកម្ពុជា ថៃ- បន្ទាយមានជ័យ :ថៃប្រើម៉ាស៊ីនបញ្ចេញសំឡេង ( Long range acoustic device មានកំលាំង ១៦០ – ២០០ ដេស៊ីប៊ែល ) បំផ្លាញប្រព័ន្អសរសៃប្រសាទ ត្រចៀក និងធ្វើអោយឈឺទ្រូង មកលើប្រជាជនស្លូតត្រង់ខ្មែរ។
អ្នកវិភាគចាត់ទុកទង្វើនេះថា ក៏ជាការប្រើប្រាស់អាវុធខុសច្បាប់មួយដែរប្រឆាំងនិងមនុស្សជាតិ និងរំលោភបទឈប់បាញ់ផងដែរ.។
ចុះណែកអ្មកជំនាញ បានអោយដឹងនាថ្ងៃទី២៧ខែសីហា នេះពីវិធីការពារ
អំពីឧបករណ៍ហ្វ្រេកង់ សម្លេងឥទ្ធិពលសំឡេងរំញ័រវាបំផ្លាញសរីរាង្គមនុស្សស្មើគ្រាប់បែកធ្លាក់ក្បែរខ្លួនយើងនេះ.។
ប្រភពព័ត៌មានបានអោយដឹងថា: ថៃ មានផែនការនិងបទបញ្ជារពីម្ចាស់ផែនដីគេមក មិនធ្វើដោយចៃដន្យទេ ។
ករណីទាហានគេរាយលួសបន្លារំលោភយកទឹកដីកម្ពុជា បំពានយកផ្លូវ ដី ចម្ការ ផ្ទះពលរដ្ឋនៅភូមិជោគជ័យឃុំអូរបីជាន់ កាលពីរសៀលថ្ងៃទី២៥ខែសីហា ២០២៥ ។
ថៃប្រើម៉ាស៊ីនបញ្ចេញសំឡេងបំផ្លាញប្រព័ន្អសរសៃប្រសាទ ត្រចៀក និងធ្វើអោយឈឺទ្រូង មកលើប្រជាជនស្លូតត្រង់ខ្មែរ លើមន្ត្រីថ្នាក់ដឹកនាំ អាជ្ញាធរ កងកម្លាំង ព្រះសង្ឃ ស្ត្រី ស្ត្រីជាប់កូនតូច ស្ត្រីមានផ្ទៃពោះ កុមារកម្ពុជាផងដែរ ។
ដើម្បីការពារអំពីឧបករណ៍ហ្វ្រេកង់ សម្លេង! ឧបករណ៍នេះវា មានរលករំញ័រ ទៅប៉ះវាយប្រហាលើក្រដាសត្រចៀក យើងអោយឈឺក្បាល វិលមុខ និង រកក្អួតនេះ អ្នកជំនាញបានពន្យល់ខ្លីៗថា: វិធីការពារ គឺគ្រាន់តែកាត់កៅស៊ូស្បែកជើងផ្ទាត់ ឬបាតស្បែកជើងកៅស៊ូទន់ៗ ជារាងមូលៗ ស្រួចចុង រួចញាត់ចូលត្រចៀក នោះនឹងការពារ ជាមួយឧបករណ៍ ដែលទ័ពសៀម វាប្រើបាន 90-95% ។
អ្នកជំនាញបន្តថា: ធ្វើដូច្នេះ ធានាថាការពារបាន ព្រោះនៅរោងចក្រ ម៉ាសុីនអុកពុម្ពកាត់ដែកក្រាស់ នៅប្រទេសជឿនលឿន ដែលមានម៉ាសុីន សម្លេងរំខានរំញ័រខ្លាំងៗ ទម្ងាន់អុករាប់រយតោន គឺគេប្រើកៅស៊ូទន់ៗ បែបនេះញាត់ចូលត្រចៀកបុគ្គលិកគ្រប់ៗគ្នា គឺអាចការពារបានប្រសិទ្ធខ្ពស់ ។
ឧបករណ៍នេះប្រៀបដូចអាវក្រោះការពារត្រចៀក ។
ឬទិញកៅស៊ូញាត់ត្រចៀកបែបនេះ ដែលមានលក់នៅទីផ្សារ យកមកប្រើក៏បាន ៕

