ដោយ : ភ្នំធំ / វ៉ាស៊ីនតោន-ស រ អា:បើយោងសេចក្តីរាយការណ៍របស់សារព័ត៌មាន Next News Network ដែលបានផ្សាយដោយលោកហ្ការី ហ្វែនជី ( Gary Franchi) ប្រធានអ្នកឆ្លើយឆ្លងព័ត៌មានប្រចាំសេតវិមាន បានអះអាងថា មានការស៊ើបអង្កេតពីសភាអាមេរិកទៅលើប្រទេសថៃ បន្ទាប់ពីមានជម្លោះព្រំដែនជាមួយកម្ពុជានិងកិច្ចព្រមព្រៀងសព្វាវុធមួយចំនួន។
សេចក្តីរាយការណ៍នេះអះអាងថា : ” ប្រទេសថៃបានបំពាន “បទបញ្ជាបទឈប់បាញ់” របស់លោកប្រធានាធិបតី Trump ជាមួយកម្ពុជា” ។
ហើយថា” ប្រទេសថៃកំពុង«ក្បត់» សហរដ្ឋអាមេរិក ដោយបានទិញនាវាមុជទឹកពីប្រទេសចិននិងយន្តហោះចម្បាំងពីប្រទេសស៊ុយអែត” ។
នេះបើតាមប្រភពពី : Gary FranchiChief White House CorrespondentNext News Network ដែលបានសម្រួលពីសម្លេងដើមរបស់លោក ៕

