ដោយ : ភ្នំធំ / បាងកក-ថៃ:ស្តេចថៃ ចេញព្រះរាជ្យក្រឹត្យរំលាយរដ្ឋសភា
ព្រះមហាក្សត្រថៃ បានយល់ព្រមអនុម័តលើការរំលាយរដ្ឋសភាហើយ ដើម្បីបើកផ្លូវរៀបចំការបោះឆ្នោតសកលមុនអាណត្តិ។ បើកផ្លូវរៀបចំការបោះឆ្នោតមុនអាណត្តិការបោះឆ្នោតនឹងត្រូវធ្វើឡើងក្នុងពេល ៤៥ ទៅ៦០ថ្ងៃខាងមុខ ។
នេះបើតាមការចេញផ្សាយដោយកាសែតថៃ ឌឹណេសិន(The Nation) នៅថ្ងៃសុក្រ ទី១២ ខែធ្នូ ឆ្នាំ២០២៥។
ការសម្រេចព្រះទ័យរបស់ព្រះមហាក្សត្រថៃធ្វើឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ លោក អានុទីន កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសរំលាយរដ្ឋសភានៅមុនកាលកំណត់ បើកផ្លូវរៀបចំការបោះឆ្នោតមុនអាណត្តិ។
តាមសេចក្ដីប្រកាសរបស់ព្រះបរមរាជវាំងថៃ ព្រះមហាក្សត្រ មហា វជីឡុងកន(Maha Vajiralongkorn) បានយល់ព្រមលើការរំលាយរដ្ឋសភា ហើយការបោះឆ្នោតនឹងត្រូវធ្វើឡើងក្នុងពេល ៤៥ ទៅ៦០ថ្ងៃខាងមុខ៕

