កម្ពុជាចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយោធាថៃដែលបានបំផ្លាញប្រាសាទតាក្របី

ដោយ : ភ្នំធំ / ឧត្តរមានជ័យ :ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ កាលពីថ្ងៃទី០៩ខែធ្នូឆ្នាំ២០២៥ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបាញ់បំផ្លាញរបស់យោធាថៃមកលើប្រាសាទតាក្របីជាទីគោរពសក្ការៈរបស់កម្ពុជា។

ទង្វើដ៏សាហាវនេះ បង្ហាញពីភាពអសីលធម៌ ដែលបង្ហាញពីការប្រមាថមាក់ងាយដល់វប្បធម៌ អរិយធម៌ និងទីសក្ការៈដែលជាមរតកមនុស្សជាតិ ជាពិសេសមរតកវប្បធម៌ដែលដូនតាខ្មែរបានកសាងបន្សល់ទុកមានតម្លៃមិនអាចកាត់ថ្លៃបាន ។

យោធាថៃ បានបំផ្លាញដោយចេតនា ប្រាសាទតាក្របីកាលពីថ្ងៃទី០៨ខែធ្នូឆ្នាំ២០២៥ ហើយនាំគ្នាថតនិងសើចសប្បាយលើទុក្ខសោកសង្រេងរបស់កម្ពុជាជាម្ចាស់ប្រាសាទនិងអ្នកស្នេហាបេតិកភ័ណ្ឌពិភពលោក ។
កន្លងមក យោធាថៃ ក្រោមបញ្ជារពីមេដឹកនាំថៃ ក៏បានបាញ់បំផ្លាញប្រាសាទព្រះវិហារបង្កខូចខាតយ៉ាងធ្ងន់ធ្ងន់ ៕

Leave a Reply

Your email address will not be published. Required fields are marked *