អាជីវករនិងពលករខ្មែរប្រកបរបរនៅផ្សារោងក្លឿស្រុកអារញ្ញារបស់ថៃជាង៧ពាន់នាក់ដែលជាប់គាំងតាំងពីភាគីថៃបិទព្រំដែននិងបារម្ភសុវត្ថិភាពត្រូវបានវិលវិញ

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :អាជីវករខ្មែរលក់ដូរនៅផ្សារោងក្លឿ និងពលករខ្មែរធ្វើការនៅផ្សារនេះ ជាង៧ពាន់នាក់ដែលត្រូវជាប់គាំងតាំងពីពីភាគីថៃបិទច្រកព្រំដែននាខែមិថុនាឆ្នាំ២០២៥ កន្លងមក ។
ក្នុងនោះក៏មានពលករដែលឆ្លងដែនខុសច្បាប់ដែលចេញ ចូលមុននិងបន្តបន្ទាប់ផងដែរ។

លោកឧត្តមសេនីយ៍ត្រីអ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត អោយដឹងថា: នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង១៨:២០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារនេះ បានទទួលពលករនិងអាជីវករខ្មែរលក់ដូរនៅផ្សាររោងក្លឿ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដែលអាជ្ញាធរថៃបញ្ជូនត្រឡប់មកវិញចំនួន០២លើក មនុស្ស ៧.២១៥នាក់ ។
ក្នុងនោះស្រី ៣.២៦១នាក់ និងកុមារ ១.១២៦នាក់ ។
មន្ត្រីនគរបាលប៉ុស្តិ៍អោយដឹងថា: ពលករ និងអាជីវករទាំងអស់ប៉ុស្តិ៍បានអប់រំណែនាំអំពីច្បាប់ នៃការឆ្លងដែនទៅធ្វើការងារនៅក្រៅប្រទេស រួចអនុញ្ញាតឱ្យពួកគាត់ត្រឡប់ទៅលំនៅឋានវិញរៀងៗខ្លួន ។
នេះបើតាមការទំនាក់ទំនងរបស់មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចកម្ពុជានិងថៃនៃខេត្តបន្ទាយមានជ័យនិងខេត្តស្រះកែវ ។

លោកប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងារាជរដ្ឋាបាលចុះពង្រឹងក្រុងប៉ោយប៉ែតអោយដឹងថា: សូមអំពាវនាវអោយបងប្អូនអាជីវករ ពលករខ្មែរដែលប្រកបរបររកស៊ីនៅក្នុងផ្សារនេះ សូមប្រញាប់វិលវិញឲ្យយទាន់ម៉ោងកំណត់ ហើយលោកនិងក្រុមការងារ ពិសេសគឺមន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតរង់ចាំទទួល រៀបចំសន្តិសុខសណ្តាប់ធ្នាប់។

ចំណែកអាជីវករខ្មែរបានប្រាប់ថា: ពួកខ្លួនប្រកបរបររកស៊ីក្នុងផ្សាររោងក្លឿ ហើយមកខ្លួនឯង មិនមែនអាជ្ញាធរនិងសមត្ថកិច្ចថៃបណ្តេញចេញឡើយ ហើយក៏ដើម្បីសុវត្ថិភាពនិងជីវភាពផងដែរនាកាល:ទេស:មានការប្រយុទ្ធនៅព្រំដែននេះ។

សូមបញ្ជាក់ថា ការបញ្ជូនអាជីវករ ពលករខ្មែរមកប្រទេសកម្ពុជាវិញនេះ គឺបន្ទាប់ពីអាជីវករផ្សារោងក្លឿ និងពលករខ្មែរត្រូវបានសមត្ថកិច្ចថៃ ជម្លៀសសឹកចេញពីផ្សាររុងក្លឿ កាលពីថ្ងៃទី៩ ទៅរកទីតាំងសុវត្តិភាព ក្រោយពីមានការផ្ទុះអាវុធ តាមបន្ទាប់ព្រំដែន ពីសំណាក់យោធាថៃ មកលើកម្ពុជា…៕

Leave a Reply

Your email address will not be published. Required fields are marked *