ដោយ : ភ្នំធំ / បន្ទាយមានជ័យ :បេីក បវេសនកាល ឆ្នាំ សិក្សា ២០២៥-២០២៦ ថ្នាក់ខេត្តបន្ទាយមានជ័យដែលរៀបចំដោយមន្ទីរអប់រំ យុវជននិងកីឡាខេត្ត បានប្រារព្ធនៅ បរិវេណ វិទ្យាល័យ ហ៊ុន សែន ខ្លាកូន ក្រុង សិរីសោភ័ណ ខេត្ត បន្ទាយ មានជ័យ ព្រឹកថ្ងៃ ទី ០១វិច្ឆិកា ឆ្នាំ២០២៥ ។ក្រោមអធិបតីភាពឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណ: អអភិបាលខេត្ត
និងចូលរួមដោយលោកយឹម សំណាង អភិបាលរងខេត្ត លោក ឈូ ប៊ុន រឿង ប្រធាន មន្ទីរ អប់រំ យុវជន និង កីឡា ខេត្ត ប្រធាន អនុប្រធានមន្ទីរ មេបញ្ជាការរង ស្នងការរង លោកអភិបាល អភិបាលរងក្រុងសិរីសោភ័ណ ប្រធាន អនុប្រធានការិយាល័យចំណុះមន្ទីរអយក នាយក នាយករង លោកគ្រូ អ្នកគ្រូ អាណាព្យាបាល អ្នកពាក់ព័ន្ធ និងសិស្សានុសិស្សជាង១ ០០០នាក់ ។
លោកឈូ ប៊ុនរឿង ប្រធាប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តថ្លែងស្វាគមន៍ថា: ថ្ងៃនេះជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សា២០២៥- ២៦ ។
លោកបានធ្វើការកោតសរសើរចំពោះលោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ អាណាព្យាបាលសិស្ស អាជ្ញាធរដែនដីនិងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានខិតខំប្រឹងប្រែងចូលរួមលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្តនិងធនធានសម្រាប់ជួយជ្រោមជ្រែងលើគ្រប់សកម្មភាពក្នុងបុព្វហេតុរួមចំណែកកសាងនិងអភិវឌ្ឍវិស័យអប់រំក្នុងខេត្តបន្ទាយមានជ័យ ឲ្យទទួលបានជោគជ័យក្នុងរយៈពេលកន្លងមក។
បើតាមលោកឈូ ប៊ុនរឿង ក្នុងខេត្តបន្ទាយមានជ័យ មានគ្រឹះស្ថានសិក្សាសាធារណៈទូទាំងខេត្ត មានចំនួន៨២១កន្លែង មានសិស្សសរុបចំនួន ១៦៧,០០៨ នាក់ / ស្រី ៨៤,១០៦ នាក់ ។ក្នុងនោះ៖មត្តេយ្យសិក្សា មាន ៣២៧ កន្លែង, បឋមសិក្សាមាន ៤០៩ កន្លែង , អនុវិទ្យាល័យ មាន ៥៤ កន្លែង, វិទ្យាល័យ មាន ៣០ កន្លែង ,។
មានបុគ្គលិកអប់រំបម្រើការនៅគ្រឹះស្ថានកម្រិតមត្តេយ្យសិក្សា ដល់វិទ្យាល័យ សរុបចំនួន ៥,៩៨១ នាក់។
និងគ្រឹះស្ថានសិក្សាឯកជនទូទាំងខេត្ត មានចំនួន ១៧៥ កន្លែង និងមានសិស្សសរុបចំនួន ៣០,២៥៣ នាក់ / ស្រី ២,៩៤៣ នាក់ ក្នុងនោះគ្រូជាប់កិច្ចសន្យាចំនួន ៧៨៣ នាក់ ។
គ្រឹះស្ថានឧត្ដមសិក្សាទូទាំងខេត្ត មានចំនួន ៤ កន្លែង មាននិស្សិតសរុបចំនួន ៧,៧៧២ នាក់ / ស្រី ៤,៦៣២ នាក់ និងមានបុគ្គលិកបម្រើការចំនួន ២៦៤ នាក់ ស្រី ៧៤ នាក់ ។
លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា ៖រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចធិបតីហ៊ុន ម៉ាណែត នីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ តាមរយៈការបន្តរិះរកវិធានការនិងយុទ្ធសាស្ត្រថ្មីៗ គន្លឹះ ទំនើបបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យសាលារៀនក្លាយជាអង្គភាពផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាពខ្ពស់ អភិបាលកិច្ចល្អ និងមានគណនេយ្យភាពចំពោះប្រជាជន និងសហគមន៍ ដោយការពង្រឹងអភិបាលកិច្ចសាលារៀន ។
និងការលើកកម្ពស់សកម្មភាពបង្រៀននិងរៀន តម្រង់ឆ្ពោះទៅរក ការកែលម្អលទ្ធផលនៃការសិក្សារបស់សិស្សកាន់តែប្រសើរឡើង ប្រកបដោយវិន័យ សីលធម៌ គុណធម៌ និង ឥរិយាបថថ្លៃថ្នូរ សក្តិសមជាកុលបុត្រ កុលធីតាខ្មែរ និងជាទំពាំងស្នងឫស្សីរបស់ជាតិ។
លោកកោតសរសើរមន្ទីរអប់រំ យុវជននិងកីឡា អាជ្ញាធរ សាលារៀន ដៃគូអភិវឌ្ឍន៍ អ្នកពាក់ព័ន្ធ ពិសេសលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សដែលខិតខំនាំមកនូវវឌ្ឍនភាពនិងលទ្ធផលល្អត្រចះត្រចង់លើវិស័យនេះ។ ក៏កោតសរសើរវិទ្យាល័យហ៊ុន សែនខ្លាកូនដែលក្លាយជាសាលារៀនស្តង់ដារគំរូនិងសម្រេចបានល្អលើការងារអប់រំ ។
ក្នុងនាមរដ្ឋបាលខេត្ត លោកអ៊ុំ រាត្រី លោកបានសារលិខិតសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងឱកាសបវេសនកាលថ្មីឆ្នាំនេះ ដោយបានអំពាវនាវសូមអាណាព្យាបាលយកក្មួយៗ ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន នៅមត្តេយ្យសិក្សា នៅបឋមសិក្សា ។សូមអោយកូនៗរៀន ត្រូវឡើងថ្នាក់ថ្មីទៅចុះឈ្មោះនិងបន្តខិតខំរៀនសូត្រក្នុងឆ្នាំសិក្សា២០២៥-២៦ នាបវេសនកាលថ្មីកន្លងមក ដើម្បីបន្តក្រេបជញ្ជក់នូវចំណេះវិជ្ជាបន្ថែមទៀតពីសាលារៀនសាធារណៈទាំងអស់នៅទូទាំងខេត្តនិងប្រទេស៕
សូមបង្កើតបរិយាកាសល្អ ក្នុងក្រុមគ្រួសារ ក៏ដូចជាការផ្ដល់ដំបូន្មានដល់កូនចៅទាំងផ្នែកសុខភាព ផ្នែកចំណេះដឹង និងសីលធម៌ ដើម្បីជួយឲ្យពួកគេក្លាយជាធនធានមនុស្សល្អ សក្តិសមជាកុលបុត្រខ្មែរ និងជាសសរទ្រូងនៃប្រទេសជាតិ ។
ចុងក្រោយលោកអភិបាលខេត្តបានធ្វើការចែកប័ណ្ណសរសើរដល់លោកគ្រូ អ្នកគ្រូ ដែលមានស្នាដៃល្អ ក្នុងការបង្រៀនសិស្សកន្លងមក និងដល់សិស្សជាប់លេខ១, ២, ៣ ផងដែរ៕

