ដោយ : ភ្នំធំ / បន្ទាយមានជ័យ :លោកឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងជាប្រធានក្រុមកាេងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីនិងចូលរួមដោយសមាជិកព្រឹទ្ធសភា រដ្ឋសភា និងលោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ មន្ត្រី អ្នកពាក់ព័ន្ធបានអញ្ជេីញជួបសំណេះសំណាលជាមួយប្អូនៗសិស្សប្រលងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបឆ្នាំ២០២៥ ។
ពោលគឺពួកគេជាជ័យលាភីនិទេ្ទសA នៅខេត្តបន្ទាយមានជ័យចំនួន១២៦ នាក់ ព្រមទាំងនាំយកវត្ថុអនុស្សាវរីយ៍កុំព្យូទ័រជូនប្អូនៗ ដើម្បីគាំទ្រការបន្តសិក្សារបស់ប្អូនៗនៅកម្រិតឧត្តមសិក្សាបន្តទៀត ។
កម្មវិធីប្រារព្ធធ្វើនៅសាលប្រជុំ (ធំ)សាលាខេត្ដ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ។
លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា: មានគ្រឹះស្ថានសិក្សាសាធារណៈទូទាំងខេត្ត មានចំនួន៨២១កន្លែង មានសិស្សសរុបចំនួន ១៦៧,០០៨ នាក់ / ស្រី ៨៤,១០៦ នាក់ ។ក្នុងនោះ៖មត្តេយ្យសិក្សា មាន ៣២៧ កន្លែង, បឋមសិក្សាមាន ៤០៩ កន្លែង , អនុវិទ្យាល័យ មាន ៥៤ កន្លែង, វិទ្យាល័យ មាន ៣០ កន្លែង ,។
មានបុគ្គលិកអប់រំបម្រើការនៅគ្រឹះស្ថានកម្រិតមត្តេយ្យសិក្សា ដល់វិទ្យាល័យ សរុបចំនួន ៥,៩៨១ នាក់។
និងគ្រឹះស្ថានសិក្សាឯកជនទូទាំងខេត្ត មានចំនួន ១៧៥ កន្លែង និងមានសិស្សសរុបចំនួន ៣០,២៥៣ នាក់ / ស្រី ២,៩៤៣ នាក់ ក្នុងនោះគ្រូជាប់កិច្ចសន្យាចំនួន ៧៨៣ នាក់ ។
គ្រឹះស្ថានឧត្ដមសិក្សាទូទាំងខេត្ត មានចំនួន ៤ កន្លែង មាននិស្សិតសរុបចំនួន ៧,៧៧២ នាក់ / ស្រី ៤,៦៣២ នាក់ និងមានបុគ្គលិកបម្រើការចំនួន ២៦៤ នាក់ ស្រី ៧៤ នាក់ ។
លោកអ៊ុំ រាត្រី បន្តថា: អំពីលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ៖
គិតចាប់តាំងពីឆ្នាំ២០១៤ មក ដែលជាឆ្នាំធ្វើកំណែទម្រង់ស៊ីជម្រៅលើការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ដោយឈរលើគោលការណ៍«អ្នកចេះគឺប្រឡងជាប់» ។
– ឆ្នាំសិក្សា២០១៤-២០១៥ និទ្ទេស A សរុប ២នាក់ ស្រី ១នាក់ ។… – ឆ្នាំសិក្សា២០២៣-២០២៤ និទ្ទេស A សរុប ៧៤នាក់ ស្រី ៤៦នាក់ ។
ក្នុងសម័យប្រឡង ២៨ សីហា ឆ្នាំ២០២៥ ខេត្តបន្ទាយមានជ័យ មានសិស្សប្រឡងជាប់និទ្ទេស A កើនឡើងច្រើនជាងបណ្តាឆ្នាំកន្លងទៅ និងឈរក្នុងលំដាប់ទី៦ នៃបណ្តារាជធានី/ ខេត្តទូទាំងប្រទេស។ ជាក់ស្តែង បេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន ៥,៥១៧ នាក់ ស្រី ៣,៣២០ នាក់ ស្មើនឹង ៨៥.៥២% ស្រី ៩០.២៤% ដែលក្នុងនោះ៖
និទ្ទេស A មាន ១២៦ នាក់ / ស្រី ៦៩ នាក់ ។ក្នុងនោះ ឆ្នាំនេះដែរ សិស្សជាប់បាក់ឌុបលំដាប់ពិន្ទុខ្ពស់ជាងគេនៅទូទាំងប្រទេសគឺសិស្សឃុន ដាលីណា ភេទ ស្រី រៀននៅសាលារៀនសុវណ្ណភូមិ២២ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
នាឱកាសនោះ លោកឌិត ទីណា រដ្ឋមន្រ្តីនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល បានលើកទឹកចិត្តឱ្យប្អូនៗជ័យលាភីដែលប្រឡងជាប់និងជាប់បាននិទ្ទេសA បន្តសិក្សារៀនសូត្រនៅថ្នាក់ឧត្តមសិក្សា។
ក្នុងនោះត្រូវបន្តបង្កើនសមត្ថភាព ចំណេះដឹង និងចំណេះជំនាញ ដើម្បីចូលរួមជាចំណែកនាពេលអនាគត ក្នុងការអភិវឌ្ឍន៍ក្រុមគ្រួសារ មូលដ្ឋាន ខេត្តបន្ទាយមានជ័យ និងប្រទេសជាតិ៕

