ដោយ : ភ្នំធំ / បន្ទាយមានជ័យ :លោកហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត តំណាងលោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ជាមួយ លោក ផែង វណ្ណៈ កាលពីថ្ងៃទី១៧ខែតុលាឆ្នាំ២០២៥ បាននាំយកអំណោយរបស់ សម្ដេច ធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត មកប្រគល់ ជូន ដល់ ប្រជាពលរដ្ឋ ចំនួន ៩៧ គ្រួសារ ។
ក្នុង នោះ មកពី ភូមិ ជោគជ័យ ចំនួន ៧៣ គ្រួសារនិង ភូមិ ព្រៃ ចាន់ ចំនួន ២៤ គ្រួសារ ។
ដោយ ក្នុង មួយ គ្រួសារ ៗទទួលបាន អង្ករ ២០គីឡូ ក្រាម ទឹក ដោះគោ ១កេស មី ១កេស ថ្នាំមូស ៥ដប នំ ៣កញ្ចប់ ទឹក ស៉ីអ៉ីវ ៣ដប ទឹក ត្រី ៣ដប ថវិកា ១០ម៉ឺនរៀល ។ ចំណែក ភូមិ ជោគជ័យ ទទួលទឹកដោះគោ ៧៣កេស មី ៥៣កេស ទឹកត្រី១១យួរ ទឹកស៉ីអ៉ីវ ១១យួរ នំ ៥កេស កាស ត្រចៀក ៤០០ ។ ភូមិ ព្រៃចាន់ ទទួលបាន នំ ៣កេស កាស២០០ ទឹកដោះគោ ២៧ កេស ថ្នាំមូស ១២កេស ។
ជួសមុខអោយ ប្រជាពលរដ្ឋ ទាំងអស់ លោលោកសូមគោរពអរគុណនិងគោរពជួនពរសម្ដេច ធិបតី និង លោកជំទាវ បណ្ឌិត ដែល ជានិច្ចកាល សម្ដេច និងលោក ជំទាវ បណ្ឌិត តែងតែ គិតគូរ យកចិត្ត ទុកដាក់ ជាប់ ជាប្រចាំ ចំពោះប្រជាពលរដ្ឋនៅ ខេត្ត បន្ទាយមានជ័យ ពពិសេសពលរដ្ឋគោលដៅនៅភូមិជៅកជ័យនិងព្រៃចាន់ដែលរងគ្រោះដោយភាគីសៀមរំលោភបំពាន ៕
