លើកមុនដាក់ធុងបាស់យក្ស លើកនេះសៀមដាក់មេក្រូតម្រៀមគ្នា៤ឡានចាក់សម្លេងទម្លុះក្រដាសត្រចៀកពលរដ្ឋខ្មែរនៅភូមិជោគជ័យ

ដោយ : ភ្នំធំ / ព្រំដែនកម្ពុជា ថៃ- បន្ទាយមានជ័យ :លើកមុនដាក់ធុងបាស់យក្សអស់៤ថ្ងៃ លើកនេះ បានចាប់ផ្តើមសៀមដាក់មេក្រូតម្រៀមគ្នា៤ឡាន ចាក់សំឡេងទម្លុះក្រដាសត្រចៀកពលរដ្ខនៅភូមិណងចាន់ឃុំណូនម៉ាក់មុនស្រុកគោកស៊ូងខេត្តស្រះកែវ ទល់មុខភូមិជោគជ័យឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ។

សូមរំលឹកថា នៅម៉ោង៥៖៣០នាទីល្ងាចនៃថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ក្រុមជ្រុលនិយមសៀមដែលគាំទ្រ ដោយទាហាន ប៉ូលីសនិងអាជ្ញាធររបានចាប់ផ្តើមចាក់សំឡេងមេក្រូចំនួន៤ ឡានធំតម្រៀបគ្នា នៅទល់មុខភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដើម្បីបន្តរំខានបងប្អូនប្រជាពលរដ្ឋខ្មែរ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា : កម្រិតសំឡេងដែលចេញពីឧបករណ៍នេះឭខ្លាំងជាងឧបករណ៍បំពងសំឡេង(ធុងបាសបំពាក់លើឡានធំៗ៤គ្រឿង) ដែលពួកសៀមបានប្រើប្រាស់ចាក់សម្លេងខ្មោចលង ឆ្កែព្រុសឆ្កែលូនិងសម្លេងយន្តហោះ កាលពីយប់ថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ កន្លងមកទៅទៀត ។

សូមរំលឹកថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានចាត់ទុកថា : នេះជាការបំភិតបំភ័យ និងយាយីផ្លូវចិត្តដែលជាទម្រង់នៃការធ្វើទារុណកម្មមួយដែលត្រូវបានពិភពលោកប្រឆាំងតាមរយៈអនុសញ្ញាប្រឆាំងនឹងការធ្វើទារុណកម្ម ។
លោកកែវ រេមី ប្រធានគណៈកម្មាធិការនេះ ថា ខ្លួនបានដាក់បណ្តឹងទៅឧត្តមស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សរួចហើយ ៕

Leave a Reply

Your email address will not be published. Required fields are marked *