បើកអោយចរាចរណ៍ឡើងវិញ បន្ទាប់ពីកាតចេញដើមឈើធំរលំកាត់ទទឺងផ្លូវជាតិលេខ៥៦នៅឃុំបន្ទាយឆ្មារ

ដោយ :  ភ្នំធំ / បន្ទាយមានជ័យ :ក្រោយភ្លៀងធ្លាក់យ៉ាងខ្លាំងបណ្តាលអោយដីសើមនិងជ្រាយ ហើយដើមឈើនោះក៏គ្មានឬសយាងផង ទើបនៅវេលាម៉ោង៤និង៣០នាទី ល្ងាចថ្ងៃទី១៦ខែតុលាឆ្នាំ២០២៥ មានឧបទ្ទហេតុគ្រោះធម្មជាតិ រលំដើមចន្ទគិរីធំ១ដើមកាត់ទទឺងផ្លូវជាតិលេខ៥៦ នៅចំណុចភូមិថ្មដែកកេះឃុំបន្ទាយឆ្មារស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។

.ក្នុងនោះបានបង្កសង្កាត់ប៉ះខូចខាតស្រាលរថយន្តតូចម៉ាកតូយ៉ូតា ១គ្រឿងនិងត្រូវកាត់ផ្តាចចរាចរណ៍មួយរយ:ពេលខ្លី។

លោកហេង សុភក្តិ មេឃុំបន្ទាយឆ្មារអោយដឹងនាព្រលប់ថ្ងៃទី១៦ខែតុលាថា : នាល្ងាចដដែល មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចជួយសម្របសម្រួលពលរដ្ឋឲ្យនាំគ្នាប្រើរណារង៉ោងកាត់ចិញ្ច្រាំគល់ ដើមនិងមែកឈើ  រួចនាំគ្នារើនិងសែងយកចេញ ។
ហើយមុនអស្តង្គត ក៏បើកអោយអ្នកដំណើរនិងយានយន្តអាចចរាចរណ៍ឡើងវិញជាធម្មតា ។
មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចបានក្រើនរំលឹកពលរដ្ឋអោយប្រុងប្រយ័ត្នកខ្ពស់ពីគ្រោះថ្នាក់និងគ្រោះធម្មជាតិផ្សេងៗជាយថាហេតុ.៕

Leave a Reply

Your email address will not be published. Required fields are marked *