កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនជនសង្ស័យជនជាតិថៃ ៧នាក់ទៅសាលាដំបូងខេត្តករណីលួចឆ្លងដែនដោយខុសច្បាប់

ដោយ : ភ្នំធំ / បន្ទាយមានជ័យ:នៅវេលាម៉ោង០៧ និង០០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត សហការជាមួយក្រុមល្បាតយោធា ចុះល្បាតតាមព្រំដែនក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត និងឃុំអូរបីជាន់ ពេលដល់ចំណុចព្រំដែនកម្ពុជាថៃ ស្ថិតក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា.: ពេលនោះ សមត្ថកិច្ចប្រទះឃើញនិងឃាត់ខ្លួនជនសង្ស័យបានចំនួន០៧នាក់ / ស្រី០៣នាក់ ជាជនជាតិថៃ បានលួចឆ្លងដែនដោយខុសច្បាប់ចូលមកកម្ពុជា។ ជនសង្ស័យជនជាតិថៃចំនួន០៧នាក់ រួមមាន៖
.ឈ្មោះ ភុងសាថន សំឡិ (PHONGSATHON SOMLEG) ហៅតុន ភេទប្រុស អាយុ២០ឆ្នាំ , .ឈ្មោះ សុរ៉ាសាក់ កាន់ថាវង្ស (SURASAK KANTAUONG) ហៅអូ ភេទប្រុស អាយយ៣៥ឆ្នាំ, .ឈ្មោះ ឆាណាក់វង់ ឆាវណាវាំង(CHARAPHONG CHAONAWONG) ហៅអាជូ ភេទប្រុស អាយុ៣៩ឆ្នាំ.ឈ្មោះ កុតឆាក់កន ស៊ីសាវ៉ាត់(KOTCHAKORN SRISAWAT) ហៅអូប៉ប៉ ភេទស្រី អាយុ៣៤ឆ្នាំ, .ឈ្មោះ ណាត់ឡាដា សនសូផា (NATLADA SONSOPA) ហៅសែន ភេទប្រុស អាយុ២៦ឆ្នាំ, .ឈ្មោះពេជ្រឆាក់ឡាក់ នុតមុត(PIHCAYA NOTMUT) ហៅដាយមុន ភេទស្រី អាយុ២០ឆ្នាំ, .ឈ្មោះអានីតា ឌីផាក់(ANITA DYPAK) ហៅផែនន ភេទស្រី អាយុ២៧ឆ្នាំ

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យត្រូវបាននាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីធ្វើការសួរនាំនិងចាត់ការតាមនីតិវិធី។
ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាបានលួចឆ្លងដែនចូលមកកម្ពុជាដើម្បីធ្វើការងារ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

   បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *