សម្ដេចតេជោ ហ៊ុន សែន មិន បាន បន្ទន់ ជំហរ ទៅ អង្វរ ថៃ ឱ្យ បើក ព្រំដែន ជាមួយ ថៃ នៅថ្ងៃទី២០ តុលា ដូច ការ ចុះ ផ្សាយ ឡើយ

ដោយ : ភ្នំធំ / ភ្នំពេញ :អ្នក នាំពាក្យ ព្រឹទ្ធសភា លោក ជា ធីរិទ្ធ បាន ច្រាន ចោល ការ លើក ឡើង របស់ លោក Surasan Kongsiri អ្នក នាំ ពាក្យ ក្រសួង ការពារជាតិថៃ ដែល បាន ថ្លែង នៅ ថ្ងៃ នេះ ថា សម្ដេចតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា នៃព្រះរាជាណាចក្រ កម្ពុជា បាន ដាក់ សម្ពាធ ឱ្យ ប្រទេស ថៃ បើក ច្រក ព្រំដែន នៅ ថ្ងៃទី២០ តុលា ខាង មុខ នេះ។

សូមបញ្ជាក់ ផងដែរថា កន្លងទៅ សម្ដេចតេជោ ធ្លាប់បានបញ្ជាក់ពីជំហររបស់សម្ដេច ជាបន្តបន្ទាប់ និងបានផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេច កាលពីថ្ងៃទី២៣ កញ្ញា ២០២៥ កន្លងទៅថ្មីៗនេះទៀតថា “ ចាប់តាំងពីយោធាថៃបិទព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលបានសុំភាគីថៃបើកច្រកវិញទេ គ្រាន់តែប្រាប់ទៅភាគីថៃថា (ថៃជាអ្នកបិទ ថៃគឺជាអ្នកបើក មិនបាច់ចរចាជាមួយកម្ពុជាទេ ហើយកម្ពុជានឹងបើកតាមក្រោយយ៉ាងយូរ៥ម៉ោង )។
ជំហរកម្ពុជានេះ នឹងមិនផ្លាស់ប្តូរទេ ហើយកម្ពុជាក៏មិនធ្វើថោកទៅសុំឱ្យបើកច្រកព្រំដែននោះដែរ។
ថៃអាចបន្តបិទសូម្បី១០០ឆ្នាំទៀតក៏កម្ពុជាមិនស្លាប់ ដែរ “ ៕

Leave a Reply

Your email address will not be published. Required fields are marked *