ដោយ : ភ្នំធំ / ព្រំដែនកម្ពុជា -ថៃ / ឧត្តរមានជ័យ៖
ដ្រូនស៉ើបការមួយគ្រឿងរបស់ទាហានសៀមបានហោះចូលដែនអធិបតេយ្យរបស់កម្ពុជានៅវេលាម៉ោង ១០៖៣០នាទីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ប៉ុន្តែត្រូវបានកម្លាំងទាហានរបស់កម្ពុជាប្រើឧបករណ៍បាញ់ដ្រូន បាញ់ទម្លាក់ចូលនៅភូមិសាស្ដ្រវត្តថ្មដូន ស្ថិតក្នុងភូមិតាមន្តសែនជ័យឃុំគោកមនស្រុកបន្ទាយមានជ័យខេត្តឧត្តរមានជ័យ។
យោងប្រភពព័ត៌មានពីព្រំដែនអោយដឹងថា: កងអនុសេនាធំលេខ២ ផ្នែកសឹងរងក្រុងសំរោង ជាអ្នកបាញ់ទម្លាក់ដ្រូនរបស់ថៃមួយគ្រឿងនេះ ៕

