បាក់ឌុបឆ្នាំ២០២៥ : បេក្ខជនមកពីឧត្តរមានជ័យនឹងប្រលងនៅស្រុកពួក ខេត្តសៀមរាប​ , ពីព្រះវិហារ នឹងប្រលងនៅទីរួមខេត្តព្រះវិហារដដែល

ដោយ : ភ្នំធំ / ភ្នំពេញ :លោកបណ្ឌិតសភាចារ្យហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡាអោយដឹងកាលពីថ្ងៃទី២៣ខែសីហាឆ្នាំ២០២៥ ថា:
សម្រាប់ការប្រលងសញ្ញាប័ត្រមធ្យសិក្សាទុតិយភូមិឬបាក់ឌុប សម័យប្រលងថ្ងៃទី២៨ខែសីហាឆ្នាំ២០២៥ ដ៏ខ្លីខាងមុខនេះ បេក្ខជន /នារីមកពីព្រះវិហារ នឹងប្រលងនៅទីរួមខេត្តព្រះវិហារដដែល និងទទួលបានប្រាក់ឧបត្ថម្ភ ៥ម៉ឺនរៀល​ក្នុងម្នាក់ៗ។
ចំណែកបេក្ខជន /នារីមកពីឧត្តរមានជ័យ នឹងប្រលងនៅស្រុកពួក ខេត្តសៀមរាប​ និងទទួលបានប្រាក់ឧបត្ថម្ភ ១០ម៉ឺនរៀល​ក្នុងម្នាក់។

ចំណែកឯបេក្ខជនតែ៦រូបគត់ ដែលមកពីព្រះវិហារ និងឧត្តរមានជ័យ សម្រេចចិត្តស្នើប្រឡងនៅក្រៅខេត្តរបស់ខ្លួន។

ក្រសួងបានអោយដឹងដែរថា: បាក់ឌុបឆ្នាំនេះ មានបេក្ខជនជ្រើសរើសផ្នែកវិទ្យាសាស្រ្ត ជាង៤ម៉ឺននាក់ ឬ២៨% ឯថ្នាក់សង្គម ជាង១០ម៉ឺននាក់ ឬ៧២% ឯណោះ ។
ក្នុងការរៀននិងដាក់ពាក្យ សម្រាប់មុខវិជ្ជាភាសាបរទេស ក្នុងការប្រឡងបាក់ឌុបឆ្នាំនេះគឺបេក្ខជនស្ទើរតែទាំងអស់ជ្រើសរើសភាសាអង់គ្លេស។
ឯសិស្សជ្រើសរើសភាសាបារាំងមានតែ ៦៩៣នាក់ ប៉ុណ្ណោះដែលជ្រើសរើសភាសាបារាំង ។

ទាក់ទិនសាលារៀនរងគ្រោះដោយការវាយប្រហារពីកងទ័ពថៃក្រសួងអប់រំ​ថា មានសាលារៀនចំនួន៧​ រងការខូចខាត ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ។ ក្នុងនោះមានសាលា២ខូចខាតស្ទើរទាំងស្រុងនៅខេត្តឧត្តរមានជ័យ ។

អំពីដំណើរការនិងលទ្ធផលប្រលងបាក់ឌុបឆ្នាំនេះ ក្រសួងអប់រំកំណត់យកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់ប្រកាសលទ្ធផលបាក់ឌុបទូទាំងប្រទេស។
ពោលគឺបន្ទាប់ពីដំណើរការមណ្ឌលសំណេរថ្ងៃទី២៨-២៩ខែសីហា នៅថ្ងៃទី៣-៤-៥ខែកញ្ញា ដំណើរការមណ្ឌលកំណែនិងថ្ងៃទីី៨-១៧កញ្ញា ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យួទ័រនិងពិនិត្យផ្ទៀងផ្ទាត់ពិន្ទុ៕

Leave a Reply

Your email address will not be published. Required fields are marked *